កូនគោ២ក្បាលត្រូវចរន្តអគ្គីសនីឆក់ងាប់ពេលចូលស៊ីកាកសំណល់លើគំនរសម្រាម

 

 

 

ភ្នំពេញ៖ កូនគោញី២ក្បាលត្រូវបានក្មេងៗប្រទះឃើញដេកងាប់នៅក្នុងគំនរសម្រាម កន្លែងដោយសារតែចរន្តអគ្គីសនីឆក់ ក្នុងខណៈពេលដែលម្ចាស់លែងចោល ឲ្យដើរស៊ីកាកសំណល់នៅលើគំនរសម្រាមមួយកន្លែងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃត្រង់ថ្ងទី២៤ ខែតុលា ឆ្នាំ២០១៧ នៅចំណុចកន្លែងចាក់សម្រាម ដែលមាទីតាំងស្ថិតនៅខាងក្រោយមណ្ឌលសុខភាពត្រពាំងក្រសាំង ជិតផ្សារសាមគ្គី ក្នុងភូមិព្រៃដូនអុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាម​ប្រភព​ព័ត៌មានពី​ប្រជា​ពលរដ្ឋ​បាន​អោយ​ដឹង​ថា​  កូនគោ២ក្បាលខាងលើនេះគឺជារបស់ប្រជាពលរដ្ឋម្នាក់ ឈ្មោះចៀច ឈិន ភេទប្រុស អាយុ៦៨ឆ្នាំ មានទីលំនៅក្នុងភូមិសាមគ្គីទី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។គាត់បានចិញ្ចឹមគោចំនួន១០ក្បាល ដោយលែងវាចោលឲ្យដើរស៊ីស្មៅ និងស៊ីកាកសំណល់នៅតាមគំនរសម្រាម ក្បារផ្សារនិងទីប្រជុំជននានា មិនបានដាក់ក្នុងក្រោលឬចងឲ្យបានត្រឹមត្រូវនោះទេ។យប់ឡើងគោរបស់គាត់មិនបានចូលផ្ទះទេ គឺបានដេកនៅលើដីវាលក្បែរផ្សារសាមគ្គីនោះតែម្ដង គាត់មិនបានគៀងចូលក្រោលឡើយ។ ហើយគាត់មិនបានខឹងថាគោរបស់គាត់ត្រូវចរន្តអគ្គីសនីឆក់ងាប់តាំងពីពេលណាមកទេ ទើបតែនៅមុនពេលកើតហេតុការណ៏ភ្ញាក់ផ្អើល មានក្មេងៗ២នាក់បានដើរលេងលើគំនរសម្រាមនោះ ហើយត្រូវបានចរន្តអគ្គីសនីឆក់ ប៉ុន្តែពួកគេបានស្ទុះរត់ចេញរួចទលបមិនស្លាប់។
ប្រភពដដែលបានបន្តទៀតថា ពេលនោះពួកគេបាននាំគ្នារត់ទៅប្រាប់អ្នកភូមិឲ្យទៅពិនិត្យមើល និងបានឃើញ កូនគោញីទាំងពីរក្បាលខាងលើនោះ ងាប់អស់ទៅហើយនិងបានឃើញខ្សែភ្លើង៤សសៃធ្លាក់កប់នៅក្នុងគំនរសម្រាមនោះថែមទៀត ទើបពួកគាត់នាំគ្នាបិទចរន្តភ្លើង រួចបានកាត់ខ្សែភ្លើងចេញ រួចយកគោលក់ឲ្យឈ្មួញ។ហើយតាមការប៉ាន់ស្មានគោ១ក្បាលមានទម្ងន់ប្រហែលជាង៥០គីឡូក្រាម ហើយប្រសិនបើមិនទាន់ងាប់ អាចលក់បានតម្លៃប្រហែល១៦០ម៉ឺនរៀល និង១ក្បាលទៀតមានទម្ងន់ប្រហែល២០គីឡូក្រាម ហើយបើមិនទាន់ងាប់អាចលក់បានតម្លៃប្រហែល៥០ម៉ឺនរៀលដែរ។ប៉ុន្តែពេលនេះពួកវាបានងាប់អស់ហើយ មិនទាន់ដឹងថាឈ្មួញហ៊ានទិញក្នយងតម្លៃប៉ុន្មាននោះទេ៕វាសនា​សែន​ជ័យ​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *