កញ្ញា ទូច ស្រីល័ក្ខ បើករថយន្តបុកម៉ូតូអូសជិត១គីឡូ

 
ភ្នំពេញ៖​ កញ្ញា​ ទូច ស្រីល័ក្ខ ស្រាស្អាត​ផូ​ផង់​នៅ​ក្ម្ដក្នុង​កែវ​ភភ្នែក​របស់​មហា​ជន​ នឹង​ជា​តារា​បង្បង្ហាញ​ម៉ូត​ បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយបានបើករថយន្តស៊េរីទំនើប បុក និងអូសម៉ូតូជនរងគ្រោះជិត១គីឡូម៉ែត្រ ក្នុងទិសដៅបញ្ច្រាសគ្នា ទើបបញ្ឈប់រថយន្តដើម្បីដោះស្រាយ ។ ភ្លាមៗនោះ​ គេឃើញលោក ប៉ែន ចំរ៉ុង តារាសម្ដែង និងជាពិធីករផងនោះ ក៏ចេញមុខជួយដោះស្រាយដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុផងដែរ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១និង ២០នាទី រំលងអធ្រាត្រឆ្លងចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្លូវបំបែកច្រមុះជ្រូកស្ទឹងមានជ័យ ក្បែរកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តោយផ្លូវវែងស្រេង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

គ្រោះថ្នាក់ចរាចរណ៍ រវាងតារាៗដ៏ល្បីនៅប្រទេសកម្ពុជារូបនេះ បានកើតឡើងបន្ទាប់ពីអ្នកនាង ទូច ស្រីល័ក្ខ ចេញពីខួបកំណើតរបស់ខ្លួន ដោយបានបើករថយន្តស៊េរីទំនើបម៉ាក BMW ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AB-3288 ទៅបុក និងអូសម៉ូតូម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ កំពង់ធំ 1D-1383 បណ្ដាលឲ្យម្ចាស់ម៉ូតូរងគ្រោះរងរបួស។

អ្នកនាង ទូច ស្រីល័ក្ខ បានបកស្រាយឲ្យដឹងថា នៅមុនពេលកើតហេតុ នាងបានបើករថយន្តចេញពីខួបកំណើតរបស់ខ្លួន ដោយធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីរ៉េត (២១៧) ក្នុងល្បឿនលឿនល្មមមានទិសដៅពីត្បូងទៅជើង។ លុះធ្វើដំណើរមកដល់ចំណុចផ្លូវកោងច្រមុះជ្រូកស្ទឹងមានជ័យ នាងក៏បត់ឡើងមកផ្លូវវេងស្រេង ប៉ុន្តែស្របពេលគ្នានោះ ក៏មានម៉ូតូមួយគ្រឿងរបស់ជនរងគ្រោះ បានបត់ចេញមកយ៉ាងលឿន ទើបត្រូវរថយន្តអ្នកនាងបុក បណ្ដាលឲ្យដួលគាបជាប់រថយន្ត ហើយអូសជាច្រើនម៉ែត្រ។ ដោយឡែក ភាគីម៉ូតូរងគ្រោះបានអះអាងថា នៅមុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូខាងលើតែម្នាក់ឯង តាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅពីជើងទៅត្បូង ពោល គឺបញ្ច្រាសទិសដៅរថយន្តអ្នកនាង ទូច ស្រីល័ក្ខ ប៉ុន្តែខណៈមកដល់កន្លែងកើតហេតុ ខ្លួនក៏បានបត់ឡើងផ្លូវវេងស្រេង ក្នុងល្បឿនលឿនដែរនោះ ក៏វាក់នឹងរថយន្តបង្កបណ្ដាលឲ្យបុក តែសំណាងដែរ ព្រោះគាត់ក៏ខ្ទាតចេញពីម៉ូតូ បង្កត្រឹមរបួសស្រាល។ រីឯម៉ូតូរបស់គាត់វិញ បានគាបជាប់នឹងរថយន្ត ហើយអូសប្រហែល១០០០ម៉ែត្រ ទើបរថយន្តឈប់។
ភ្លាមៗនៅក្នុងហេតុការណ៍នោះ គេបានឃើញលោក ប៉ែន ចំរ៉ុង មកដល់កន្លែងកើតហេតុ ធ្វើជាតំណាងដោះស្រាយជាមួយភាគីម៉ូតូរងគ្រោះ ដើម្បីបញ្ចប់រឿង។

ចុងក្រោយ ភាគីរថយន្តតារាបានយល់ព្រមយកជនរងគ្រោះទៅព្យាបាល និងជួសជុលម៉ូតូឲ្យស្អាតឡើងវិញ ដោយមិនចង់វែងឆ្ងាយរំខានដល់សមត្ថកិច្ចមកដោះស្រាយនោះ​ឡើយ​ ៕បញ្ញា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *