បុរស២នាក់ជិះម៉ូតូលឿនគេចពីម៉ូតូរឺម៉កដឹកស្រូវហើយដួលអូសជាង១០ម៉ែត្ររងរបួសធ្ងន់នៅស្រុកស្វាយទាប

img_7275img_7274

ខេត្តស្វាយរៀង:យ៉ាងហោចណាស់បុរស២នាក់បានរងរបួសធ្ងន់ក្នុងនោះមានម្នាក់ធ្លាយពោះដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ដោយជិះម៉ូតូលឿនគេចនិងរ៉ូម៉កដឹកស្រូវដែលបត់ស្តាំ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥រសៀលថ្ងៃទី២៧ខែវិច្ឆកាឆ្នាំ២០១៦នៅលើផ្លូវជាតិលេខ១ស្ថិតក្នុងភូមិ ទន្លៀង   ឃុំ រមាំងថ្កោលស្រុក ស្វាយទាប ខេត្ត ស្វាយរៀង។បើតាមសាក្សីពីប្រជាពលរដ្ឋបានឲ្យដឹងថា៖នៅមុនពេលកើតហេតុគេឃើញយុវជន២នាក់មិនត្រូវស្គាល់អត្តសញ្ញាណបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1H 0463 បើកបរពីលិចទៅកើតលុះមកដល់ចំនុចក្លោងទ្វារវត្ត ឡ វ៉ាក់និងរ៉ូម៉កម៉ូតូដឹកស្រូវដែលធ្វើដំណើរស្របទិសគ្នាហើយរ៉ូម៉កម៉ូតូបទស្តាំចូលតាមក្លោងទ្វារវត្តធ្វើឲ្យយុវជនរងគ្រោះទាំង២នាក់ដួលអូសជា១០ម៉ែត្រមកខាងជើងផ្លូវ។ប្រភពខាងលើបានបន្តទៀតថាចំពោះអ្នកបើកម៉ូតូរឺម៉កមិនមានរបួសអ្វីនោះទេ។ចំពោះជនរងគ្រោះទាំង២នាក់ត្រូវបានប្រជាពលរដ្ឋហៅរថយន្តសាមុយដឹកយកទៅមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះ៕សិរសា

 

Leave a Reply

Your email address will not be published. Required fields are marked *