ក្រុមក្មេងស្ទាវពីរក្រុមដេញវ៉ៃគ្នាត្រូវ​កម្លាំង​នគរ​បាល​ខណ្ឌ​ចំការមន​ចាប់បាន៣នាក់

0
480

 

 

 

 

ភ្នំពេញ៖ក្រុម​ក្មេង​ស្ទាវ​ ទំនើងដេញវ៉ៃគ្នាប្រសាចពេញផ្លូវប្រដាប់ដោយខ្សែរក្រវ៉ាត់ដុំថ្មត្រូវបានសមត្ថកិច្ចឃើញក៏ដេញចាប់បានចំនួន៣នាក់ម៉ូតូ១គ្រឿង។ហេតុការណ៍​នេះបង្ករអោយមានការភ្ញាកផ្អើលនៅវេលាម៉ោង២២និង៣០នាទីយប់ថ្ងៃទី២៤ខែតុលាឆ្នាំ២០១៧ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េតទិសដៅពីរត្បូងទៅជើងក្នុងសង្កាត់ទំនុបទឹកខណ្ឌចំការមន រាជធានីភ្នំពេញ។

តាម​ប្រភព​ព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុនដំបូងគេឃើញក្មេងស្ទាវទំនើងពីរក្រុមបានដេញវ៉ៃគ្នាតាំងពីស្ពានអាកាសស្ទឹងមានជ័យរហូតដល់ស្តុបផ្សារដើមគរសមត្ថកិច្ចក៏កាកពីមុខត្រូវក្មេងស្ទាវបុកអោយដួលរងរបួសរលាត់ដៃចេញឈាមនិងគ្រិចចង្កេះ​។​ពេលនោះសមត្ថកិច្ចផ្សេងទៀតក៏មកដល់ចាប់បាន១ម៉ូតូគ្នា៣នាក់យកទៅសួរនាំនៅប៉ុស្តិ៏នគររបាលរដ្ឋបាលទំនុបទឹកដើម្បីសួរនាំដែរ​សមត្ថកិច្ច​ ឃាត់​បាន​មានឈ្មោះ​ ៖​
១.លន​ លុច​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ ស្នាក់ផ្ទះជួល​ ភូមិឬស្សី​ សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ ។
២.ទន់​ សូលី​ អាយុ១៧ឆ្នាំ​ មុខរបប​ ជាងដែក​ ស្នាក់នៅ​ផ្ទះជួល​ សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ ។
​ ៣.​ វ៉ានី​ ស៊ី​ណេង​ ភេទប្រុស​ អាយុ​១៥ឆ្នាំ​ មុខ​របប​ ជាងដែក​ ស្នាក់នៅ​ ភូមិ​ដំណាក់ធំ១​ សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ។វត្ថុតាំងរួមមានខ្សែក្រវ៉ាត់មួយនិងម៉ូតូម៉ាកវ៉េវមានស្លាកលេខភ្នំពេញ1J.6904 ពណ៌ខ្មៅមួយគ្រឿងជិៈគ្នា៣នាក់។

ក្រោយពីកើតហេតុ​នគរ​បាល​ធ្វើ​សួរនាំនៅប៉ុស្តិ៍​រួចក៏នាំទៅខណ្ឌចំការមនបន្តរដើម្បីឃុំខ្លួនបណ្តោះអាសន្នរងចាំកាដោះស្រាយតាម​ផ្លូវ​ច្បាប់​៕សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here