រថយន្តដឹកឈើក្រឡាប់ចាក់ឈើចោលសំណាងល្អគ្មានគ្រោះថ្នាក់ដល់មនុស្ស

0
150

 

 

 

 

ភ្នំពេញ៖ រថយន្តកូរ៉េដឹកឈើ១គ្រឿងបើកបរតាមផ្លូវលំ ដែលកំពុងរងការខូចខាតក្លាយទៅជាជង្ហុកទៅហើយ នោះបានផុងកង់ផ្អៀងមួយចំហៀងរួចក៏បានក្រឡាប់ ដេកផ្អៀងខ្លួនស្ដូកចាក់ឈើចោលមកដីទាំងអស់តែម្ដង ប៉ុន្តែជាសំណាងល្អមិនបានបណ្ដាលឲ្យអ្នកបើកបរ និងអ្នកជិះនៅលើនោះរងរបួសឬក៏ស្លាប់នោះឡើយ តែរថយន្តនោះបានរងការខូចខាតយ៉ាងដំណុំ។ហេតុការណ៏នោះបានកើតឡើង កាលពីវេលាម៉ោង០១និង០០នាទីរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នៅតាមផ្លូវលំ ស្ថិតនៅក្នុងភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។រថយន្តខាងលើនោះម៉ាកគា ពណ៏ខៀវពាក់ស្លាកលេខភ្នំពេញ2AB-4803 បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់។

តាម​ប្រភព​ព័ត៌មានពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ នៅមុនពេលកើតហេតុរថយន្តខាងលើ បានដឹកឈើជាច្រើនម៉ែត្រគូបចេញពីផ្សារព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ យកទៅដាក់នៅដេប៉ូលក់ឈើមួយកន្លែង ដែលមានទីតាំង ស្ថិតនៅក្នុងផ្សារបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ដោយបានបើកបរធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច តាមផ្លូវលំខាងលើដែលកំពុងតែមានស្ថានភាពខូចខាត ក្លាយទៅជាជង្ហុកតូចធំជាច្រើនកន្លែងទៅហើយ ខណៈពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើនោះ រថយន្តបានផុងកង់ខាងស្ដាំបណ្ដាលឲ្យផ្អៀងមួយចំហៀង រួចក៏បានក្រឡាប់ដេកផ្អៀងខ្លួនស្ដូកចាក់ឈើចោលទាំងអស់តែម្ដង។

ក្រោយពេលកើតហេតុអ្នកបើកបររួមទាំងអ្នកជិះលើនោះ មិនមានរបួសស្នាមអ្វីឡើយនិងបាននាំគ្នាលើករថយន្តបញ្ឈរឡើងវិញ ប៉ុន្តែមិនអាចលើករួចឡើយ គឺនៅរង់ចាំរហូតមានរថយន្តធំបើកឆ្លងកាត់តាមផ្លូវនោះទៅដល់ ទើបពឹងពាក់ឲ្យជួយទាញរថយន្តបញ្ឈរនិងលើកឈើដាក់លើរថយន្តបើកបន្តដំណើរទៅកាន់ដេប៉ូលក់ឈើខាងលើនោះទៀត៕វាសនា​សែន​ជ័យ​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here