










ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត នៅលើររថយន្តសង្រ្គោះក្រោយពីជួបគ្រោះថ្នាក់ចរាចណ៍បន្ទាប់ពីចេញពីធ្វើរការកំពុងធ្វើដំណើរទៅបន្ទប់ជួល។ហេតុការណ៍ខាងលើនេះបង្ករឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៨និង១០នាទីយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខនិងវិទ្យាល័យជម្ពូវ័ន នៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្នប្រភពពត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ធ្វើរដំណើរដោយម៉ូតូឌ្រីមសង់ឆ្នាំ២០១៤ពណ៍ខ្មៅមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1CK 7048 ដែលបើកបរដោយបុរសម្នាក់ឈ្មោះ សៅ ស៊ីថា អាយុ ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ ដែលធ្វើរកានៅ សង្កាត់ កំបូល ខណ្ឌ ពោធិ៍សែនជ័យ ដែលធ្វើរដំណើរក្នុងទិសដៅពីលិចទៅកើតតែម្នាក់ឯងក្នុងគោលបំណងទៅផ្ទះនៅឯ សង្កាត់ ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ ស្រុកព្រៃឈរ ខេត្ត កំពុងចាម លុះមកដល់ចំណុចកើតហេតុក៏ស្រាប់មានម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងគ្មានស្លាកលេខធ្វើរដំណើរពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុមិនថាមកពីមូលហេតុអ្វី រឺក៏មកពីរ៉ឺម៉មកអតភ្លើងក៏មិនដឹងទើបបណ្តលឲ្យបុកយ៉ាងពេញទំហ៊ឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់រីឯម្ចាស់រ៉ឺម៉កបានរត់បាត់ស្រម៉ោលហើយជនរងគ្រោះត្រូវរថយន្តសង្រ្គោះបន្ទាន់ដឹកយកទៅសង្រ្គោះផងដែរតែអកុសលជនរងគ្រោះត្រូវបានបាត់បង់ជីវិតនៅលើរថយន្តសង្រ្គោះតែម្តង។
ក្រោយពីដឹកទៅបានពាក់កណ្តាលផ្លូវក្រោយពេលកើតហេតុសម្ថិតកិច្ចក៏បានចុះដល់កន្លែងកើតហេតុភ្លាមៗនិងធ្វើរការវាស់វែងយកសម្ភាររក្សារទុកនិងទាក់ទងសាច់ញាត្តិនៃសពដើម្បីយកទៅធ្វើរបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតផងដែរ៕វាសនាសែនជ័យ