ប្តីវ៉ៃប្រពន្ធខៀវភ្នែក ខឹងប្រពន្ធលេងល្បែង និងពូកែជេរម៉ែក្មក

ភ្នំពេញ: ស្ត្រីម្នាក់ត្រូវប្តីប្រើកណ្តាប់ដៃវ៉ៃចំៗកណ្តាលកញ្ចប់មុខបណ្តាលឲ្យជាំភ្នែកខាងឆ្វេង កាលវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ហើយដោយទ្រាំមិនបានទើបនៅវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២៦ សម្រេចចិត្តទៅប្តឹងសមត្ថកិច្ចឲ្យជួយធ្វើអន្តរាគមន៍។

ជនដៃដល់ដែលជាប្តីកំណាចខាងលើមានឈ្មោះ ងោយ ភក្រ័ អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ។ ចំណែកប្រពន្ធដែលជាជនរងគ្រោះខាងលើមានឈ្មោះ អាត់ រ៉ា អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលមួយគ្នា រួមជាមួយកូនប្រុសស្រី២នាក់ ក្នុងបន្ទុក។

នៅចំពោះមុខសមត្ថកិច្ចប្តីប្រពន្ធទាំង២នាក់ចោទនិងប្រកែករកត្រូវរៀងខ្លួនដោយប្តីចោទថាប្រពន្ធរបស់គាត់ចូលចិត្តផឹកស្រាលេងល្បែងនិងជេរប្រមាថម្តាយក្មេក។ចំណែកប្រពន្ធវិញចោទថាប្តីរបស់គាត់ចូលចិត្តរករឿងវាយតប់គាត់ស្ទើរតែជារៀងរាល់ថ្ងៃ។

យ៉ាងណានៅទីបំផុតប្រពន្ធរបស់មិនបានសម្រេចចិត្តប្តឹងប្តីរបស់គាត់ឲ្យជាប់គុកនោះទេ គឺគ្រាន់តែសូមឲ្យសមត្ថកិច្ចអប់រំនិងធ្វើកិច្ចសន្យាបញ្ឈប់ប្រើហិង្សាជាមួយប្រពន្ធកូនទៀត ហើយសមត្ថកិច្ចក៏បានអនុញ្ញាត្តឲ្យកគាត់យត្រឡប់ទៅផ្ទះវិញ ឈប់ឈ្លោះគ្នាតទៅទៀត ៕ អូន ធួក

 

Leave a Reply

Your email address will not be published. Required fields are marked *