ប្រើល្បិចខ្ចីម៉ូតូគេយកទៅជិះបែជាយកទៅបញ្ចាំគេចខ្លួនបាន១ថ្ងៃមានអីម្ចាស់គេឃើញចាប់ប្រគល់អោយសមត្ថកិច្ច

 

 
ភ្នំពេញ៖ យុវជនម្នាក់បានប្រើល្បិចខ្ចីម៉ូតូគេជិះដើរលេងតែបែកជាយកទៅបញ្ចាំបានលុយសុីចាយអស់ហើយព្រាយាមគេចខ្លួនបាន១ថ្ងៃមានអីម្ចាស់ម៉ូតូឃើញចាប់ប្រគល់អោយសមត្ថកិច្ចចាត់ការតាមច្បាប់។ករណីនេះកើតឡើងកាលពីវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​បានឲ្យ​ដឹង​ថា​ ជន​សង្ស័យ​មានឈ្មោះ ម៉ាក់ សុវណ្ណច័ន្ទសារះ ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ចំណែកដើមបណ្តឹងមានឈ្មោះ វៃ សុមនា ភេទស្រីអាយុ២២ឆ្នាំ មុខរបរធ្វើការក្រុមហ៊ុន ស្នាក់នៅផ្លូវលំ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

លោក ដួង វណ្ណះ នាយនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានអោយដឹងថា៖ ការឃាត់ខ្លួនជនសង្ស័យខាងលើបន្ទាប់ពីជនរងគ្រោះបានចាប់ជនសង្ស័យយកមកប្រគល់អោយសមត្ថកិច្ចរបស់លោកដើម្បីធ្វើការសាកសួហើយចោទពីបទ(រំលោភលើទំនុកចិត្ត)។

នាង វៃ សុមិនា អាយុ២២ឆ្នាំដែលជាជនរងគ្រោះបានបណ្តឹងប្រាប់សមត្ថកិច្ចថា៖ កាលពីថ្ងៃទី២៤ខែតុលាឆ្នាំ២០១៧ជនសង្ស័យឈ្មោះ ម៉ាក់ សុវណ្ណច័ន្ទសារះ ដែលជាមនុស្សស្គាល់គ្នាបានមកខ្ចីម៉ូតូរបស់នាងម៉ាកធូដេ ព័ណឈាមជ្រូកពាក់ស្លាកលេខភ្នំពេញ 1DE6411 ជិះដើលេងមួយភ្លេតពេលនោះនាងក៍ព្រមអោយខ្ចីក្រោយមកក៍បាត់រហូតមិនឃើញជនសង្ស័យយកមកសងវិញលុះដល់យប់ថ្ងៃទី២៥ខែតុលាឆ្នាំ២០១៧នារីរងគ្រោះនិងក្រុមគ្រួសារបាននាំគ្នាដើររកស្រាប់តែឃើញជនសង្ស័យកំពង់ឈនៅតាមផ្លូវម្តុំណាហ្គាវើលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនក៍នាំខ្លួនយកមកប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍គោកឃ្លាងតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានខ្ចីម៉ូតូពីនារីរងគ្រោះយកទៅបញ្ចាំបានលុយចាយអស់ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្ត៕​វាសនា​សែន​ជ័យ​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *