កម្មករសំណង់២នាក់មានជម្លោះនិងគ្នាទាញពូថៅកាប់បណ្ដាល​រងរបួស​ធ្ងន់

img_7276img_7277

ខេត្តស្វាយរៀង៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងបាវិតធ្វើការឃាត់ខ្លួនខណៈដែលមានជម្លោះពាក្យសំដីជាមួយជនរងគ្រោះក៏ទាញយកពូថៅកាប់លើផ្ទៃមុខបណ្ដាលអោយរងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នៅ ផ្ទះជួលមួយកន្លែងក្នុងភូមិតាបិបសង្កាត់ក្រុងបាវិត។
ជនសង្ស័យមានឈ្មោះសោមសំអាតអាយុ២៦មុខរបរកម្មករមានទីលំនៅភូមិទួលសាកាឃុំជ្រុងពពេលស្រុរំដួល។ចំណែកជនរងគ្រោះមានឈ្មោះចនបូរិនអាយុ២៤ឆ្នាំជាកម្មករសំណង់មានទីលំនៅក្នុងភូមិពោធិថ្មីឃុំស្វាយតាយានស្រុកកំពង់រោទ៏។
តាមចម្លើយរបស់ជនរងគ្រោះប្រាប់សមត្ថកិច្ចថារូបគេនិងជនបង្កជាកម្មករសំណង់ជាមួយគ្នាហើយបានជួលផ្ទះឈ្មោះ ហេង ណើ ភេទស្រី អាយុ៥៣ឆ្នាំ ស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងដើម្បីស្នាក់នៅ។ហើយនៅថ្ងៃកើតហេតុក៏មានជម្លោះពាក្យសំដីយ៉ាងខ្លាំង ណាមួយធ្លាប់មានគំនុំគ្នាពីមុនមកស្រាប់តែជនសង្ស័យទាញបានពូថៅមកកាប់លើរូបខ្លួនចំផ្ទៃមុខតែម្ដងទៅ។ក្រោយពីមានសេចក្ដីរាយការណ៏ពីប្រជាពលរដ្ឋសមត្ថកិច្ចមកអន្តរាគមន៏និងឃាត់ខ្លួនជនសង្ស័យព្រមទាំងយកជនរងគ្រោះមកកាន់មន្ទីពេទ្យ។     បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍បាវិត កសាងសំណុំរឿងទៅស្នងការនគរបាលខេត្តចាត់ការបន្តតាមច្បាប់៕សិរសា

 

Leave a Reply

Your email address will not be published. Required fields are marked *