ជិះម៉ូតូជៀសពីរថយន្តត្រូវម៉ូតូមួយគ្រឿងទៀតបុកបណ្តាលអោយរងរបួសធ្ងន់២នាក់នឹងស្រាល១នាក់

0
168

 

 

 

ភ្នំពេញ ៖ បុរសនឹងស្រ្តី២នាក់បើកម៉ូតូជៀសពីរថយន្តមួយគ្រឿង ត្រូវម៉ូតូមួយគ្រឿងទៀតបុកបណ្តាលអោយរងរបួសធ្ងន់២នាក់នឹងស្រាល១នាក់។ហេតុការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៩នឹ២០នាទីយប់​ថ្ងៃទី២៦ខែតុលាឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវធ្យូអឹមអាយ( QMI )ភូមិជម្ពូវន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។​

ម៉ូតូមួយគ្រឿងម៉ាកឌ្រីមសងសេរ៊ី២០១៧ពណ៌ខ្មៅពាក់ស្លាកលេខ តាកែវ1M- 7249 ជិះដោយបុរសនឹងស្រ្តី២នាក់​មិន​ស្គាល់​អត្តសញ្ញាណ​។ចំណែកឯ​ម៉ូតូមួយគ្រឿងទៀតម៉ាកឌ្រីមសងសេរ៊ី២០១៦​ពាក់ស្លាកលេខ ភ្នំពេញFO-8452 ។​

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បាន​និយាយថា នៅមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកឌ្រីមសងសេរ៊ី២០១៧ ជិះគ្នា២នាក់ប្តីប្រ​ពន្ធ​បើកក្នុងទិសដៅពីត្បូងទៅជើង។លុះបើកមកដល់ចំណុចកើតហេតុដោយមានរថយន្តមួយគ្រឿងពណ៌ស មិនស្គាល់ម៉ាកដែលចតស្របជាមួយខាងលើ ក្នុងទិសដៅពីត្បូងទៅជើង​។ហើយបន្ទាប់មកបុរសនឹងប្រ​ពន្ធ​ខាងលើបានបើកជៀសទៅខាងឆ្វេងបានបន្តិច​ស្រាប់តែឃើញម៉ូតូមួយគ្រឿងបើកបោះពួយយ៉ាងលឿន ក្នុងទិសដៅបញ្ច្រាស់​គ្នា ម៉ូតូ២នាក់ប្តីប្រពន្ធខាងលើបានបើកគេចទៅខាងស្តាំវិញតែគេចមិនផុតត្រូវម៉ូតូម៉ាកឌ្រីមសងសេរ៊ី២០១៦បុកចំពាក់កណ្តាលពេញទំហឹងបណ្តាលអោយឌួលនឹងថ្នល់ត្រូវ​បុរស​ជា​ប្តីបែកក្បាលហូរឈាមសន្លប់​ស្តូកស្តឹង នៅកន្លែងកើតហេតុហើយប្រពន្ធរងរបួសស្រាល ។​បន្ទាប់មកបុរសជាប្តីត្រូវបានរថយន្ត​សង្គ្រោះ​ សម្ភព រស្មី ដឹកយកទៅ​ព្យាបាល​។ចំណែកម្ចាស់ ម៉ូតូមួយគ្រឿងទៀតបែកក្បាលតែស្មារតីរឹងមាំ មួយភាំង ដោយការបុកផ្ទប់ចំពោះ បណ្តាលអោយសន្លប់​ក្រោយពីរថយន្ត​សង្គ្រោះ​ចេញទៅបាត់សន្លប់​ស្តូកស្តឹង​ ខណៈ​នោះ​ជនរងគ្រោះសន្លប់ក្រោយត្រូវបានរថយន្តសាមុយសម្ភព រស្មី ដឹងយកទៅបន្តបន្ទាប់​។​

ក្រោយពេលកើតហេតុ​កម្លាំង​នគរ​បាល​មូលដ្ឋាន បានទៅដល់​កន្លែង​កើត​ហេតុ​បាញ់ថ្នាំគូសវៀសអូសម៉ូតូដាក់ចិញ្ចើមផ្លូវ បញ្ជៀសចរាចរណ៍កុំអោយស្ទះនឹងប្រគល់អោយជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យវាស់វែងយកទៅរក្សាទុករងចាំការដោះស្រាយថ្ងៃ​ក្រោយ៕សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here