សមត្ថកិច្ច​ចុះ​បង្ក្រាប​ទី​តាំងម៉ាស្សា​មួយ​កន្លែងឃាត់​ខ្លួន​មនុស្ស​៩​នាក់

 

 

 

 
ភ្នំពេញ​៖ សមត្ថកិច្ច នៃ​ការិ​យា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ និង​ការពារ​អនីតិ​ជន សហការ​ជា​មួយ​នគរបាល ប៉ុស្តិ៍​ទំនប់​ទឹក បាន​ចុះ​បង្ក្រាប​ទី​តាំងម៉ាស្សា​មួយ​កន្លែង ដែល​លួច​លាក់​បង្កប់​បម្រើ សេវា​ផ្លូវ​ភេទ ​យី​ហោ “ មហា​លាភ ” ស្ថិត​តាម​បណ្តោយ​ផ្លូវ​៤៣០ ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​ចំការ​មន កាលពីវេលា​ម៉ោង​១៩ ​យប់​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៧ និងឃាត់ខ្លួនមនុស្សចំនួន៩នាក់។
នារីដែលត្រូវឃាត់ខ្លួនទី១ឈ្មោះសុទ្ធិ ស្រីលីស អាយុ២៧ឆ្នាំ ទី២ឈ្មោះហោ ស្រីលាភ អាយុ២៦ឆ្នាំ ទី៣ឈ្មោះសុខ បី ភេទស្រី អាយុ២៦ឆ្នាំ ទី៤ឈ្មោះ វី ចរិយា ភេទស្រីអាយុ២៤ឆ្នាំ ទី៥ឈ្មោះមាស ចាន់ថា ភេទស្រីអាយុ៣២ឆ្នាំ ទី៦ឈ្មោះឆាន់ ស្រី វី ភេទស្រីអាយុ២៤ឆ្នាំ ទី៧ឈ្មោះគិត សម្បត្តិ ជាម្ចាស់ផ្ទះ ទី៨ឈ្មោះ ស្រីកា ជាម្ចាស់ហាង។

ការ​ចុះ​បង្ក្រាប​នេះ ធ្វើ​ឡើង​ដោយ​មាន​ការ​សម្រប​សម្រួល​ឯក​ភាព​ពី​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក​គុជ គឹម​ឡុង និងសមត្ថកិច្ច នៃ​ការិ​យា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ និង​ការពារ​អនីតិ​ជន សហការ​ជា​មួយ​នគរបាល ប៉ុស្តិ៍​ទំនប់​ទឹក បន្ទាប់ពីធ្វើការសើបអង្កេតអស់រយះពេលជាយូមកហើយ។ ជា​លទ្ធ​ផល​ចំពោះ​មុខ សមត្ថកិច្ច​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​មនុស្ស​ចំនួន​៩នាក់ ក្នុង​នោះ​មាន​២​នាក់​ប្តី​ប្រពន្ធ​ជា​ម្ចាស់​ទី​តាំង ៦​នាក់​ជា​ស្ត្រី​បម្រើ​សេវា​ផ្លូវ​ភេទ និង​ម្នាក់​ទៀត​ជា​ភ្ញៀវ ។ ក្នុង​នោះ​ដែរ សមត្ថកិច្ច​បាន​ដក​ហូត​បាន​ស្រោម​អនាម័យ​ដែល​ប្រើ​ប្រាស់​រួច និង​មិន​ទាន់​ប្រើ​មួយ​ចំនួន​ធំ ផង​ដែរ​ដើម្បី​ជា​វត្ថុ​តាងនិងម៉ូតូ​៤គ្រឿង ។

ក្រោយ​ការ​ឃាត់​ខ្លួន ពួក​គេ​ទាំង​៩​នាក់ ត្រូវ​បាន​បញ្ចូន​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ និង​ការពារ​អនី​តិជន នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិ​វិធី​នៅ​ពេល​ក្រោយ ៕បញ្ញា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *