ជិះម៉ូតូលឿនពេកវ៉ាក់អើជាមួយរថយន្ដជ្រុលចង្កូតទៅបុកកន្លែងលក់ម្ហូបរបួសស្ដ្រីម្នាក់

 

 

 

 

ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនមិនប្រុងប្រយ័ត្នវ៉ាក់អើជាមួយរថយន្ដក៏ជ្រុលចង្កូតទៅបុកកន្លែងលក់ម្ហូបបណ្ដាលឲ្យស្ដ្រីវ័យចំណាស់ម្នាក់រងរបួសនិងរងការខូចខាតទ្រព្យសម្បត្ដិ ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៩និង៣០នាទីយប់ថ្ងៃទី២៦ខែតុលាឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវ១៩៣កែងផ្លូវ៣១០ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ដែលពាក់ស្លាកលេខ1E- 6686 ដែលធ្វើដំណើរតាមបណ្ដោយផ្លូវ១៩៣តែម្នាក់ឯងក្នុងទិសដៅពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុក៏មានរថយន្ដមួយគ្រឿងម៉ាក ហាយឡេនឌ័រ
ពណ៌ទឹកប្រាក់ ដែលពាក់ស្លាកលេខ2V-3591 បើកបរតាមប ណ្ដោយផ្លូវលេខ៣១០តែម្នាក់ឯងជាជនជាតិបរទេសក្នុងទិសដៅពីលិចមកកើត ស្រាប់តែវ៉ាក់អើជាមួយម៉ូតូក៏ជ្រុលបុកគូទម៉ូតូបណ្ដាលឲ្យម៉ូតូជ្រុលទៅបុកកន្លែងលក់ម្ហូបបណ្ដាលឲ្យស្ដ្រីវ័យចំណាស់ម្នាក់ដែលអង្គុយលាងចានរងរបួសនាំទៅមន្ទីរពេទ្យភ្លាមៗតែម្ដង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកជូនសម្រួលតែមិនត្រូវគ្នាក៏ទាក់ទងទៅសមត្ថកិច្ចជំនាញខាងចរាចរណ៍មកវាស់វែងនិងអូសម៉ូតូនិងរថយន្ដទៅរក្សាទុកនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនដោះស្រាយពេលក្រោយ ៕បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *