អគ្គីភ័យឆាបឆេះលំនៅឋានពលរដ្ឋមួយដង្ហើមចង្រិត បំផ្លាញទ្រព្យសម្បត្តិមួយចំនួន

 

 

 

 

រាជធានីពេញ ៖ នៅវេលាម៉ោង ១១ និង ០០នាទីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ មានករណីអគ្គីភ័យមួយ បានឆាបឆេះ លំនៅឋានពលរដ្ឋ ( ប្រភេទផ្ទះល្វែង ) ស្ថិតតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បង្កការភ្ញាក់ផ្អើលរថយន្តពន្លត់អគ្គីភ័យចុះអន្តរាគមន៍ព្រោងព្រាត ។

ម្ចាស់ផ្ទះមានឈ្មោះ សេង ឈុនឡេង ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរជា គ្រូពេទ្យអង្គការ ។

តាមប្ងតាមប្រភពព័ត៌មានពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា មុនកើតហេតុម្ចាស់ផ្ទះបានអ៊ុជធូបសែនទេវតានៅជាន់ទី១ លុះមួយសន្ទុះ ក្រោយមកស្រាប់តែមានសម្លេងផ្ទុះ និងមានជាផ្សែងខ្មួរខ្មាញ់ហ៊ុយចេញមកក្រៅ ទើបបង្កការភ្ញាក់ផ្អើល ។ បន្ទាប់ពីទទួលបានព័ត៌មាន នៃការឆាបឆេះកម្លាំងអាជ្ញាធរ និងនគរបាលជំនាញ ដឹកនាំដោយលោកឌី រ័ត្នខេមរុណ ពិសេសរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង បានចុះអន្តរាគមន៍ភ្លាមៗដល់ទីតាំងកើតហេតុ ដើម្បីបាញ់ទឹកទប់ស្កាត់អណ្តាតភ្លើង ។

ក្រោយការអន្តរាគមន៍ បាញ់ទឹកពន្លត់ផ្សែងភ្លើងមួយសន្ទុះក្រោយមក ផ្សែងភ្លើងត្រូវបានរលត់ទៅវិញ ក្នុងរយៈពេលខ្លីផងដែរ មិនបណ្តាលអោយមានការ ឆាបឆេះរាលដាលខ្លាំងបន្ត ។ ប៉ុន្តែក្នុងនោះ ទ្រព្យសម្បត្តិ និងគ្រឿងសង្ហារឹមមួយចំនួន ត្រូវភ្លើងឆេះរោលរាលបំផ្លាញ ផងដែរ ។

ក្នុងការឆាបឆេះនេះ ជំហ៊ានដំបូងសមត្ថកិច្ចសន្និដ្ឋានថា បណ្តាលមកពីទុស្សេចរន្តអគ្គីសនី ព្រោះ រកឃើញមាន ដុំព្រីរភ្លើង១ដុំ និងកុងដាក់ជាប់ជញ្ចាំង ត្រូវឆាបឆេះរលួយដោយសារឆ្លងចរន្ត ។ ក្នុងករណីខាងលើនេះ សមត្ថកិច្ចប្រើប្រាស់រថយន្ត ពន្លត់អគ្គភ័យអស់តែ១គ្រឿង ប៉ុណ្ណោះ ក្នុងចំណោម៥គ្រឿងដែរចុះអន្តរាគមន៍ ៕​បញ្ញា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *