រថយន្តព្រូសបង្ខំបើកវ៉ាអោយផុត តែមិនផុតទៅបុកបង្គោលភ្លើង និងត្រូវរថយន្តកុងតឺន័របុកពីក្រោយបន្ថែមទៀត ខ្ទិចល្មម

 

 

 
ភ្នំពេញ ៖ រថយន្តព្រូសមួយគ្រឿង ដែលបើកបើកបរដោយបុរសជនជាតិចិន្តម្នាក់ បានបើកវ៉ារថយន្តកុងតឺន័រមិនផុត ក៏ជ្រុលទៅបុកបង្គោលភ្លើងនៅចញ្ចើមផ្លូវ ហើយខ្ទៀតមកកណ្ដាលផ្លូវត្រូវរថយន្តកុងតឺន័របុកពីក្រោយបន្ថែមទៀតបណ្ដាលអោយរងការខូចខាតយ៉ាងដំណំ តែសំណាងដែលមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ បានកើតឡើងនៅវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ នៅតាមដងផ្លូវ២១៧ (ផ្លូវចំការដូង) ស្ថិតក្នុងភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រ​ជា​ពលរដ្ឋ​បាន​អោយ​ដឹង​ថា ដំបូងឡើយគឺមានរថយន្តហុីយ៉ាន់ដាយ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 3B-4073 បានបើកបរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនល្មម ខណះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តព្រូស ពណ៌ តែមិនចាំស្លាកលេខ បានបើកចេញពីរោងចក្រក្បែរកន្លែងកើតហេតុ ធ្វើអោយរថយន្តកុងតឺន័រ អក់ស័រ ទាញចង្កូតមកស្ដាំបន្តិច ធ្វើអោយរថយន្តព្រូស មួយគ្រឿងទៀត ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2S-8193 និងបើកដោយបុរសជនជាតិចិនម្នាក់ បានធ្វើដំណើស្របទិសជាមួយរថយន្តកុងតឺន័រ ហើយបានវ៉ារថយន្តកុងតឺន័រពីខាងស្ដាំដៃ ក៏ជ្រុលឡើងចញ្ចើមផ្លូវ ទៅបុកបង្គោលភ្លើងបាក់ ប្រេះ និងវែកន្ទុយក្រោយមកកណ្ដាលផ្លូវ ក៏ត្រូវបានរថយន្តកុងតឺន័រខាងលើ បុកប្រឆិតគូទរថយន្តព្រូសបន្ថែមទៀត បណ្ដាលអោយរងការខូចខាតយ៉ាងដំណំទាំងមុខនិងខាងក្រោយតែម្ដង តែសំណាងល្អហើយ ដែលមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ។
ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានដែលជំនាញចរាចរណ៍បានចុះមកដល់កន្លែងកើតហេតុ និងបានអោយភាគីទាំងសងខាងបានសម្រួលគ្នា រហូតត្រូវរូវគ្នាដោយសុំយករថយន្តទៅជួសជុលរៀងៗខ្លួន ។តែនៅជាបញ្ហាមួយទៀត គឺរថយន្តព្រូសបានបង្កអោយបង្គោលភ្លើង ដែលជាសម្បត្តិរដ្ឋរងការខូចខាតទើបសមត្ថកិច្ចសម្រេចចិត្ត ធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿង ស្ទួចយកទៅកាន់ការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់៕​បញ្ញា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *