គ្រាន់តែប្រកែកគ្នាតិចតួចសោះនាំគ្នាជាង១០នាក់ព្រួតវ៉ៃគ្នាម្នាក់

 

 

 

ភ្នំពេញ៖ ជម្លោះរវាងភាគីទាំងសងខាងដែលម្ខាងមានគ្នាជាង១០នាក់និងម្ខាងទៀតមានគ្នាតែម្នាក់ឯងទើបបណ្តាលឲ្យ រងរបួសធ្ងន់ត្រូវបងប្អូនសាច់ញាត្តិបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យភ្លាមៗផងដែរ។ហេតុការណ៍ជម្លោះដែលបង្ករឲ្យក្លាយជាហិង្សារគឺបង្ករឡើងកាលពីវេលាម៉ោងកាលពីវេលា៨និង០០នាទីយប់ថ្ងៃទី២៦ខែតុលាឆ្នាំ២០១៧ទីតាំងស្ថិតនៅក្នុងបន្ទប់ដែលសម្រាប់អ្នកធ្វើរការសំណង់ស្នាក់ដែលស្ថិតនៅក្នុង ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។
តាមប្រភពពត៍មាននៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថានៅមុនពេលកើតហេតុភាគីទាំងសងខាងបានទាស់ពាក្យសម្តីគ្នា ដោយជនរងគ្រោះមានឈ្មោះ ដុស ចាននឿន អាយុ ២៤ឆ្នាំ មុខរបរ កម្មករសំណង់ ហើយស្នាក់នៅក្បែរគ្នាជាមួយនិងក្រុមជនបង្ករ មូលហេតុរឿងបិតកុងតាក់ភ្លើងតែប៉ុណ្ណោះប៉ុន្តែដោយក្រុមខាងជនសង្ស័យមានគ្នាច្រើនរហូតដល់ជាង១០នាក់ឯណោះហើយកំពុងមានកម្មវិធីផឹកស៊ីផងមួយៗរៀងធ្លាក់ភ្នែកផងក៏មានអារម្មណ៍ខឹងរៀងខ្លួនពេលដែលជនរងគ្រោះមកសួរថាពីណាបិទភ្លើង រួចក៏បានទាស់ពាក្យសម្តីគ្នាក៏បង្ករក្លាយជាហិង្សារក៏ព្រួតគ្នាវ៉ៃទៅលើជនរងគ្រោះតែម្តងហើយអ្នកឃើញហេតុការណ៍ផ្ទាល់ក៏បានចូលជួយឃាត់ផងដែរទើបបណ្តាលឲ្យជនរងគ្រោះរងផ្នែក ដៃ នឹងផ្នែកក្បាលយ៉ាងដំណំផងដែរបើរមិនមានអ្នកចូលឃាត់នោះទេមិនដឹងថាធ្ងន់ប៉ុណ្ណានោះទេ។ក្រោយពេលកើតហេតុភ្លាមៗសាច់ញាត្តិជនរងគ្រោះក៏បាននាំជនរងគ្រោះទៅព្យាបាលនៅឯមន្ទីពេទ្យដើម្បីព្យាបាលរបួស។លុះស្អែកឡើងថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៧ សាច់ញាត្តិជនរងគ្រោះបាននាំគ្នាមកដាក់ពាក្យបណ្តឹងកាលពីវេលាម៉ោង២និង ០០នាទីរសៀល នៅប៉ុស្តិ៍រដ្ឋបាលចោមចៅដើម្បីជួយរកយុត្តិធម៍អោយជនរងគ្រោះផងដែរ ក្រោយពេលបានទទួលដំណឹងរបស់ជនរងគ្រោះរួចទើបកម្លាំសម្ថិតកិច្ចប៉ុស្តិចុះទៅធ្វើរឃាត់ខ្លួនក្រុមជនបង្ករនៅឯការដ្ឋានសំណង់ក្បែរនិងកន្លែងដែលបង្ករហិង្សារនោះតែម្តង ដោយសារតែជនរងគ្រោះចំណាំមុខអតបានអស់ទើបឃាត់ខ្លួនជនដែលស្គាល់មុខតែប៉ុណ្ណោះគឺឃាត់បានចំនួន៤នាក់សុទ្ធតែជាកម្មរសំណង់ដែលធ្វើរកាជាមួយជនរងគ្រោះទាំងអស់។
ក្រោយពីធ្វើរកាឃាត់ខ្លួនទើបកម្លាំសម្ថិតកិច្ចនាំមកសាកសួរនៅប៉ុស្តិរដ្ឋបាលចោមចៅនិងឲ្យភាគីទាំងសងខាងធ្វើរការដោះស្រាយគ្នាតាមនិតិវិធី៕វាសនា​សែន​ជ័យ​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *