បាញ់មេឃ៦គ្រាប់ផ្អើលទាំងយប់ ខឹងគេមិនឲ្យបើករថយន្តជែង

ភ្នំពេញៈ ស្នូរផ្ទុះគ្រាប់កាំភ្លើងចំនួន៦គ្រាប់យ៉ាងកក្រើក បណ្តាលឲ្យផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចទាំងយប់ បន្ទាប់ពីមានរថយន្ត២គ្រឿង បើកប្រដេញគ្នាដូចរថយន្តប្រណាំង ហើយគ្រានោះគេឃើញ អ្នកជិះរថយន្តនៅខាងក្រោយខឹងអ្នកបើករថយន្ត​ខាងមុខមិន​ព្រម​ឲ្យជែងក៏បានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកបាញ់ជាច្រើនគ្រាប់បង្ហើរលើ​ដំបូលរថយន្តខាងមុខ តែសំណាងមិនមានអ្នករងរបួសទេ ហើយពួកគេបានបើករថយន្តគេចអស់ទៅ។

ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះនេះ​ បានកើតឡើង​កាលពីវេលាម៉ោង៩និង៣០នាទីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សាក្សី បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត២គ្រឿងបានបើក​ប្រដេញគ្នា​យ៉ាង​លឿនចេញពីម្តុំអង់តែនទូរទស្សន៍(ទទក)ទួលគោគ ពីកើតទៅលិច តាមបណ្តោយផ្លូវលេខ៣៥៥ សំដៅទៅកាំកូស៊ីធី។លុះមកដល់មុខមជ្ឈមណ្ឌលជប៉ុន រថយន្តឡិចស៊ីសRX330 ពណ៌ស មិនចាំស្លាកលេខ ដែលបើកពីក្រោយ ក៏បានស៊ីប្លេ ដើម្បី​សុំផ្លូវពីរថយន្តហ្វតមិនស្គាល់ស្លាកលេខ​មួយគ្រឿងដែលបើក​ខាងមុខ តែពេលនោះរថយន្តនេះមិនព្រម​អែបឲ្យ​បើកជែងទេ ទើបធ្វើឲ្យ​អ្នកបើក​រថយន្ត​ខាងក្រោយក្ដៅចិត្ត ដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកបាញ់ឡើងលើចំនួន៦គ្រាប់ ហើយរថយន្តទាំងពីរគ្រឿងបើកយ៉ាងលឿន ដល់​រង្វង់មូលកាំកូស៊ីធី បាត់ស្រមោលតែម្ដង។

ក្រោយកើតហេតុ ទើបសមត្ថកិច្ចចុះមកសាកសួរនៅកន្លែងកើតហេតុ ហើយបានរកឃើញ សំបកគ្រាប់​ចំនួន៤គ្រាប់ បាត់២គ្រាប់រកមិនឃើញជាប្រភេទគ្រាប់កាំភ្លើងម៉ាកកា៥៩ រួចយកទៅយកទៅរក្សាទុកនៅ  អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីធ្វើការស្រាវជ្រាវរក ៕អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *