កម្លាំង​ចម្រុះបង្រ្កាបបទព្រៃឈើដកហូតវត្ថុតាងជាច្រើននៅស្រុកវាលវែង

0
210

ខេត្តពោធិ៍សាត់៖ មេបញ្ជាការរងនិជានាយសេនាធិការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដឹកនាំកម្លាំងប្រមាណ ១០នាក់សហការជាមួយកម្លាំងចម្រុះខេត្ត ដឹកនាំដោយលោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ចុះបង្រ្កាបបតទបទល្មើសព្រៃឈើទ្រង់ទ្រាយធំ ក្នុងនោះរឹមអូសនូវវត្ថុតាងបានយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។
ការចុះប្រតិបត្តិការនេះប្រព្រិត្តឡើងកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចត្រពងពង់ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
តាមប្រភពព័ត៌មានពីលោក មេបញ្ជាការរងនិងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សូ វណ្ណឌី បានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះកម្លាំងធ្វើការបង្រ្កាបនិងរឹបអូសនូវវត្ថុតាងមួយចំនួនធំ រួមមានរថយន្តរ៉េវធំចំនួន ០២គ្រឿង ម៉ូតូម៉ាក វ៉េវអាល់ហ្វាចំនួន ០១គ្រឿង ម៉ាសុីនរណាយន្តចំនួន ០៣គ្រឿង ម៉ាសុីនភ្លើងមានឌីណាម៉ូចំនួន ០១គ្រឿង ម៉ាសុីនម៉ាសង្លូចំនួន ០១គ្រឿង បំពុងផ្សារចំនួន ០១ដប ប្រេងម៉ាស៊ូតចំនួន ២៩ប៊ីដុង តង់ចំនួន ០២ផ្ទាំង ផ្លែរណាខ្សែចំនួន ០៤ផ្លែ អត្តញ្ញាណ្ណប័ណ្ណចំនួ ០១សន្លឹកឈ្មោះ សោម ភិណា និងទូរស័ព្ទដៃសំនួន ០១គ្រឿងផងដែរ។
តាមប្រភពពត៌មានពីលោក នាយសេនាធិការកងរាជអាវុធហត្ថបន្តថា ចំពោះវត្ថុតាងដែលកំលាំងធ្វើការបង្រ្កាបនិងដកហូតបានខាងលើ បានប្រគល់ទៅមន្រ្តីសាលាខេត្តដើម្បីយកទៅបន្តតាមនីតិវិធី។ លោក បន្តទៀតថា ដោយឡែកចំពោះជនប្រព្រិត្ត កម្លាំងកំពុងធ្វើការស្រាវជ្រាវ ដើម្បីយកមកដោះស្រាយតាមផ្លូវច្បាប់ស្តីពីរដ្ឋបាលព្រៃឈើ៕សិរសា

 

LEAVE A REPLY

Please enter your comment!
Please enter your name here