



ភ្នំពេញ៖យុវជន៤នាក់នាំគ្នាមកហូបអីនៅរង្វង់មូលចោមចៅជិះបានជាងពាក់កណ្តាលផ្លូវ ត្រូវជនសង្ស័យដេញកាប់ប្លន់បានដោយសុវត្ថិភាព។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៩នឹង២០នាទីថ្ងៃទី៣០ខែតុលាឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៣ភូមិកប់គងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ ឆូត ភារម្យភេទប្រុសអាយុ២១ឆ្នាំមុខរបរធ្វើការងារ អង្គការស្នាក់នៅក្នុងអង្គការភូមិ ស្វាយមីង ឃុំបាគូ ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល។
ម៉ូតូម៉ាកដែលជនសង្ស័យប្លន់យកម៉ាកស៊ុយសូគីលេតពណ៌សរពាក់ស្លភ្នំពេញGA-7246។
តាប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុ កាលពីល្ងាចខ្លួនទំនេបានទៅលេងបាល់ហើយមិនបានដាំបាយហូបទេ។បន្ទាប់មកពួកគាត់បានបបួលគ្នាទៅហូបអីនៅរង្វង់មូលចោមចៅ ខណៈនោះ ពួកគាត់បានជិះម៉ូតូមួយម្នាក់ៗរៀងៗខ្លួន លុះមកដល់ចំណុចកើតហេតុបក្ខពួកគ្នាខ្លួន៣ម៉ូតូបានជិះនៅខាងមុខ ប្រហែល៥០ម៉ែត្រស្រាប់តែមានជនសង្ស័យខាងលើជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសូគីលេតពណ៌សដូចគ្នា ដោយមានគ្នា៣នាក់ មកទន្ទឹមម៉ូតូរបស់ខ្លួនបណ្តាលអោយឌួល ហើយម្នាក់នៅខាងក្រោយ ចុះពីលើម៉ូតូយកដាវសាំម្រៃមកដេញបណ្តាលអោយគាត់ភ័យរត់ចេញពីម៉ូតូ រួចជនសង្ស័ម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុជនរងគ្រោះ បាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុសិ៍្តនគរបាលរដ្ឋបាលចោមចៅ ដើម្បីអោយជួយស្វែងរកជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់៕សារ៉េត