សមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យទីតាំង​ផលិត​​ទឹក​សៀង ទឹកម្ទេស ទឹកត្រីកោះកុង និងទឹកប្រេងខ្យងគ្មានស្តង់ដារជាង៩តោន

ភ្នំពេញៈកម្លាំងចម្រុះរបស់គណៈកម្មាធិការបង្ក្រាបផលិតផលក្លែងក្លាយមានហានិភ័យខ្ពស់ដល់សុខភាព សុវត្ថិភាពខ្ពស់ និងស្ថាប័នកាំកុងត្រូល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ទូច យុទ្ធា និង ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ​ផង កាលពីព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យទីតាំង​ផលិត​​ទឹក​សៀង ទឹកម្ទេស ទឹកត្រីកោះកុង និងទឹកប្រេងខ្យង១កន្លែងដែលគេអះអាងថា គ្មានស្តង់ដារ ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់ នៅទីតាំងសិប្បកម្ម យីហោ “ហូលាង” ស្ថិតនៅដីឡូត៍លេខ៣៤៤ ផ្លូវហាណូយ(១០១៩) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មន្ត្រីជំនាញបានឲ្យដឹងថា ម្ចាស់ទីតាំងខាងលើឈ្មោះ ប៊ួយ ហូ ភេទ ស្រី អាយុ   ឆ្នាំ បានសុំច្បាប់ផលិតគ្រឿងឧបភោគបរិភោគតែ២មុខប៉ុណ្ណោះ ប៉ុន្តែបែរជាលួចផលិតច្រើនមុខ និងគ្មានស្តង់ដារត្រឹមត្រូវ រួមមានទឹកសៀង ទឹកម្ទេស ទឹកត្រីកោះកុង និងប្រេងខ្យង ដោយពុំបានសុំចុះបញ្ជីផលិតផល (ចបផ) ជាមួយស្តង់ដារកម្ពុជាឡើយ។

មន្រី្តជំនាញដដែលបានឲ្យដឹងទៀតថា ក្រោមកិច្ចបង្ក្រាបនេះ សមត្ថកិច្ចចម្រុះបានរកឃើញផលិត​ផលដែលផលិតគ្មានច្បាប់អនុញ្ញាត សរុបប្រហែល៩តោន និងបានបន្តយកទៅពិសោធន៍ រកមើលសារធាតុដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ដោយឡែកទីតាំងខាងលើ ត្រូវបានបិទទ្វា បញ្ឈប់ឲ្យដំណើរការបណ្តោះអាសន្នផងដែរ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *