គូដណ្តឹងវ័យក្មេងពីរនាក់ស្លាប់ដោយរថយន្តបុក ខានចូលរោងការ

សៀមរាបៈមានករណីគ្រោះថ្នាក់ចរាចររវាងរថយន្តចំនួន០២គ្រឿងនិងម៉ូតូ០១គ្រឿងបេីកបរស្របទិសគ្នាទាំងបីលេីដងផ្លូវ៦៧ចាស់ចំណុចភូមិខ្នារ ឃុំខ្នារសណ្តាយស្រុកបន្ទាយស្រី ខេត្តសៀមរាបកាលពីវេលាម៉ោង១១:៣០នាទីថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៦ បណ្តាលឲ្យគូដណ្តឹងវ័យក្មេងពីរនាក់ ស្លាប់ខានចូលរោងការ %e1%9e%96%e1%9f%a1

រថយន្តទី១ ម៉ាកFord Exploverស្លាកលេខភ្នំពេញ២T-៥៥០៤ បេីកបរដោយឈ្មោះPR DR KOLBE អាយុ៦៥ឆ្នាំ(អ្នកទេសចរណ៍ជនជាតិអាល្លឺម្មង់) រថយន្តទី២/ ម៉ាក Hyundai Mightyពណ៍ស បេីកបរបរដោយឈ្មោះពៅ ជា ភេទប្រុសអាយុ៣៤ឆ្នាំ បានបេីកមកបុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលអោយស្លាប់អ្នកជិះម៉ូតូចំនួន០២នាក់។

បុរសគូដណ្តឹងឈ្មោះ ជា.ចំរ៉ុងភេទប្រុសអាយុ32ឆ្នាំ (យោធាF2) អ្នកបេីកបរម៉ូតូ (ស្លាប់នៅនឹងកន្លែង)រីឯនារីជាគូដណ្តឹងឈ្មោះ ឈ្មោះសូ.ដាវីភេទស្រីអាយុ24ឆ្នាំ (ស្លាប់ពេលបញ្ជួនដល់មន្ទីពេទ្យ)បានតែបន្តិច ។

ក្រោយកេីតហេតុអ្នកបេីកបររថយន្តទាំងពីរត្រូវបាន ប៉ូលិស ឃាត់ខ្លួន។ ចំណែកសាកសពគូដណ្តឹងទាំងពីរនាក់ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ សម្បត្តិ

 

Leave a Reply

Your email address will not be published. Required fields are marked *