ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតនៅវេលាម៉ោង ២រសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដោយសារមានករណីផ្ទុះកំប៉ុងហ្គាសចៀនប្រហិត នៅសួនច្បារឌ្រីមឡែន ក្បែរកំពង់ដរ ភ្នំពេញ-អរិយក្សត្រ រាជធានីភ្នំពេញ បានធ្វើឲ្យមនុស្ស២នាក់រងរបួសធ្ងន់-ស្រាល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង២នោះ មានឈ្មោះ រ៉ា ស្រីលក្ខណ៍ អាយុ២០ ឆ្នាំ មុខរបរ លក់បន្លែនៅផ្សារ នាគមាស និង ឈ្មោះ ធី មូលីកា អាយុ ៦ ឆ្នាំ ជាកូនកំព្រា នៅជាមួយជីដូនចាស់។
ក្រោយកើតហេតុ សមត្ថកិច្ច និងប្រជាពលរដ្ឋនៅក្បែរនោះ បានជួយបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ៕ អូន ធួក
