រថយន្តកុងតឺន័រ បើកពៀររថយន្តហាយឡេនឌឺរគៀបមួយចំហៀង ដាច់កាងផ្នែកខាងមុខ តៃកុងរថយន្តបង្ករត់គេចខ្លួនបាត់

 

 

 

 

ភ្នំពេញ៖ រថយន្តកុងតឺន័រ​មួយគ្រឿង បើក​ពៀរ​រថយន្ត ហាយឡេនឌឺរ បណ្តាលអោយ​គៀបមួយចំហៀង ជ្ងជ្រុះ​ផ្នែកខាងមុខ ចំណែកតៃកុងរថយន្តបង្ករត់គេចខ្លួនបាត់ បង្កអោយ​មានការភ្ញាក់ផ្អើល​កាលវេលាម៉ោង ១០នឹង ២០នាទី យប់ថ្ងៃទី១ ខែ​វិ​ច្ឆការ​ឆ្នាំ២០១៧ នៅចំណុចស្តប់ទំនប់គប់ស្រូវ នៅតាមបណ្តោយផ្លូវ កប់ស្រូវ កែងផ្លូវជាតិលេខ៤​ស្ថិតនៅភូមិជម្ពូវន្ត សង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ។​

រថយន្តបង្កជារថយន្តកុងតឺន័រម៉ាកហុី​យ៉ាន់ដាយ ពណ៌សពាក់ស្លាកលេខ​ភ្នំពេញ 3D-7488 ក្រុមហ៊ុន​រាជសីហ៍ ឡូជីស្ទីកបើកបរក្នុងទិសដៅពីជើងទៅត្បូង បត់ស្តាំ។ចំណែកឯ​រថយន្តរងគ្រោះម៉ាក ហាយឡេនឌឺរ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2Z-5193 ជិះគ្នា២នាក់ប្តីប្រពន្ធបើកក្នុងទិសដៅពីជើងទៅត្បូង បត់ឆ្វង ។​

តាមប្រភពព័ត៌មានពី កន្លែង​កើតហេតុ​បាន​និយាយថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត រងគ្រោះម៉ាកហាយឡេនឌឺបើកបរតាមបណ្តោយផ្លូវ ទំនប់កប់ស្រូវ ហើយឈប់ស្តប់ហើយបន្ទាប់មកឃើញរថយន្តបង្កខាងលើ បើកមកពីក្រោយ ហើយមកទទឹមផ្នែកខាងស្តាំរថយន្តរងគ្រោះ បន្ទាប់មកស្តប់ភ្លើងសញ្ញា​ពណ៌ខៀវ រថយន្តទាំង២គ្រឿងខាងលើបានបើកចេញបត់រៀងៗខ្លួន ហើយរថយន្តកុងតឺន័រ ជារថយន្តបង្កខាងលើបានបត់ស្តាំ ហើយចំណែករថយន្តរងគ្រោះ ម៉ាកហាយឡេនឌឺបានបត់ទៅផ្នែកខាងខាងឆ្វេង ហើយនៅពេលនោះដែរ រថយន្តកុងតឺន័របានបើកបត់ហើយគៀបរថយន្ត​រងគ្រោះ បណ្តាលអោយគៀបខាងមុខផ្នែកខាងឆ្វេង បណ្តាលអោយដាច់កាងធ្លាក់រងការខូចខាតយ៉ាងធ្ងន់ធ្ងរ បន្ទាប់មកនាក់បើកបររថយន្តបង្កខាងលើបានចុះរត់គេចខ្លួនបាត់នៅនាក់រួមតំណើរ៤នាក់។​

ក្រោយបេលកើតហេតុមានតំណាងម្នាក់មកចេញមុខដោះស្រាយ ហើយខាងរថយន្តរងគ្រោះបានទាមទាថ្លៃជួសជុលចំនួន៤០០​ដុល្លារ៍តែភាគីខាងរថយន្តបង្កខាងលើដោយមិននិយាយថ្លៃ បានប្រគល់អោយជំនាញចរាចរណ៍ខណ្ឌធ្វើការវាស់វែងនឹងយកទៅរក្សាទុករងចាំការដោះស្រាយថ្ងៃក្រោយ៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *