



ភ្នំពេញ៖ស្ត្រីមានផ្ទៃពោះ៦ខែម្នាក់ធ្លាក់ពីលើអាគារមិនទាន់ដឹងមូលហេតុបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចោមរោមមើលកាលពីវេលាម៉ោង៥៖១០នាទីល្ងាចថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០១៧ស្ថិតនៅលើអាគារខុនដូរតាមបណ្ដោយផ្លូវ១៦៧ក្នុងសង្កាត់ទូលទំពូងទី២ខណ្ឌចំកាមន។
ស្ត្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ឡុង ញាញ់ អាយុប្រហែល២៥ឆ្នាំមុខរបរ ចុងភៅ ស្នាក់នៅភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅស្រុកបាភ្នំ ខេត្តព្រៃវែង។
ក្រោយពីកើតហេតុកម្លាំងនគរបាលមូលដ្ឋានសហការជាមួយកម្លាំងនគរបាលជំនាញកំពុងដុតដៃដុតជើងចុះមកកន្លែងកើតហេតុដើម្បីធ្វើកោសល្យវិច្ច័យ។
បច្ចុប្បន្ននេះនូវមិនទាន់ដឹងមូលហេតុស្ត្រីរងគ្រោះស្លាប់ដោយសារអ្វីនោះឡើយ៕បញ្ញា