




ភ្នំពេញ៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ថ្ងៃទី១ ជាថ្ងៃបើកឆាក នាវេលាម៉ោង២០៖២០នាទី ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧កម្លាំងទីបញ្ជាការពារ A6 (កោះពេជ្រ) បានឃាត់ខ្លួនក្រុមក្មេងស្ទាវ ២ក្រុម ដែលបានបង្កការវាយតបគ្នា នៅលើកោះពេជ្រ ២១នាក់ ធ្វើឲ្យប៉ះពាល់ សណ្តាប់ធ្នាប់សាធារណៈ ហើយបានរឹបអូសម៉ូតូចំនួន១២គ្រឿងផងដែរ ។
បច្ចុប្បន្ន ករណីខាងលើនេះ ត្រូវបានកម្លាំងបញ្ជាការ កំពុងធ្វើកំណត់ហេតុ សាកសួរនៅទីបញ្ជាការ មុននឹងដោះលែងទៅវិញ ៕ អូន ធួក

