បុរសម្នាក់ស្លាប់បាត់បង់ជីវិតទាំងមិនទាន់រកសាច់ញាតិឃើញ

 

 
ភ្នំពេញ៖ហេតុការណ៍គ្រោះថ្នាក់មួយបណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធម៌ហើយរកបងប្អូនអត់ទាន់ឃើញទៀតផង ហេតុ​ការណ៍​នេះកើតឡើងកាលពីវេលាម៉ោង​៩និង៣០នាទីយប់ថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០១៧ ស្ថិតតាមបណ្ដោយផ្លូវ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ។
ជនរងគ្រោះមិនទានបានស្គាល់អត្ដសញ្ញាណនៅឡើយទេ​ដោយគ្មានអ្វីដែលសម្គាល់ក្នុងខ្លួន ។
បើតាមសម្ដីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា មុនពរលកើតហេតុគេបានឃើញបុរសម្នាក់​ជិះម៉ូតូម៉ាក អាយខន ពណ៌លឿង ដែលពាក់​ស្លាកលេខកណ្ដាល1K-4016​ធ្វើដំណើរក្នុង​ទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ស្រា​ប់តែមកដល់ចំណុចកើតហេតុក៏មានរថយន្ដកូរ៉េមួយគ្រឿងដែលពាក់ស្លាកលេខ2AL-7863ធ្វើដំណើរបញ្ច្រាស់ទិសគ្នាពីកើតទៅលិចក្នុងល្បឿនលឿនដូចគ្នាហើយបានវ៉ាជាមួយនិងអ្វីម្យ៉ាងក៏ជ្រុលចង្កូតទៅបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យម៉ូតូខ្ទេតទៅចញ្ចើមផ្លូវបណ្ដាលឲ្យស្លាប់ពេលរថយន្ដដឹកទៅដល់ពាកកណ្ដាលផ្លូវតែម្ដង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុនិងទាក់ទងទៅជំនាញចុះមកវាស់វែងនិងអូសទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីដោះស្រាយគ្នាពេលក្រោយ ដោយឡែក សាកសពជនរងគ្រោះយក ទៅតម្កល់នៅវត្ដ ទឹកថ្លារង់ចាំការទំនាក់ទំនងពីក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕បញ្ញា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *