បុរស​ម្នាក់​ត្រូវ​រថយន្ត​បុក​ពេញទំហឹង​បណ្ដាល​អោយ​រងរបួសធ្ងន់​

 

 

 

 

ភ្នំពេញ៖​បុរស​ជា​ជនជាតិកូរ៉េម្នាក់​បើក​រថយន្ត​ក្នុង​សន្ថាន​ភាពស្រវឹងបុកម៉ូតូមួយគ្រឿងបណ្តាលអោយបាក់ជើងធ្វេង​ម្ខាង​។​ហេតុការណ៍​នេះកើតឡើងកាលពីវេលាម៉ោង២៣​៖២៥នាទីយប់ថ្ងៃទី០២ខែវិច្ឆិកា​ឆ្នាំ​២០១៧​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម​ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣​ខណ្ឌ​ទួល​គោក​។

តាមប្រភពព័ត៌មាន​ពី​ស្រ្តីម្នាក់ដែលលក់ដូរនៅជិតកន្លែងកើតហេតុបានអោយដឹងថា​ នៅ​មុន​ពេលកើតហេតុ​គាត់​ឃើញ​បុរសម្នាក់ជាជនជាតិកូរ៉េ​វ័យប្រហែល៤០ឆ្នាំបើករថយន្តម៉ាកMoteroពណ៌​ឈាមជ្រូកពាក់​ស្លាក​លេខភ្នំពេញ2Z-9183បើកបរក្នុងសត្ថាភាពស្រវឹងធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម​ក្នុង​ទិស​ដៅ​ពីកើតទៅលិច​។​លុះ​មកដល់ចំណុចកើតហេតុ​ជ្រុល​ទៅ​បុកបុរសម្នាក់វ័យប្រហែល៣០ឆ្នាំជិះម៉ូតូមួយគ្រឿងម៉ាកHonda c125ពណ៍ខ្មៅស៊េរី២០១៥ពាក់ផ្លាកលេខភ្នំពេញ1CP-4640ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងគោលដៅពីជើងទៅត្បូង​បុកពេញទំហឹងខ្ទាតប្រហែល១៥ម៉ែ​ត្របណ្តោលអោយរងរបួសបាក់ជើងខាងធ្វេងតែ​ម្ដង​។
ក្រោយ​ពី​កើត​ហេតុ​ឃើញរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យលោកសង្ឃ​ដឹក​យក​ទៅ​ព្យាបាល​។ចំណែកឯបុរសជនជាតិកូរ៉េនិងរថយន្តរួមទាំងម៉ូតូរបស់ជនរងគ្រោះត្រូវ​កម្លាំង​នគរបាល​ជំនាញ​នៃ​នៃអធិការ​ដ្ឋាន​ទួលគោកវាស់វែងយកទៅរក្សាទុកដើម្បីដោះស្រាយតាមផ្លូវច្បាប់៕ ខុង​មុីង​

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *