ជាងជួសជុលរថយន្តចេះបើកស្ទើរភ្លើងបោះពួយអាកាមរីគូទប៉ោងបុករះផ្អើលតាមដងផ្លូវ

0
192

 

 

 

ភ្នំពេញ៖ ជាងជួសជុលរថយន្តម្នាក់ចេះបើកររថយន្តមិនស្ទាត់ផង បន្ទាប់ពីធ្វើការជួសជុលរថយន្តម៉ាកកាមរីគូទប៉ោង១គ្រឿងដែលម្ចាស់គេយកទៅឲ្យធ្វើការជួសជុល ក៏បានឡើងបើកបរសាកមើល ដោយបានបើកក្នុងល្បឿនលឿនដូចហោះ។បន្ទតាប់មកបានជ្រុលទៅបុករះរថយន្តម៉ាកកាមរីបាឡែន២គ្រឿងរួមជាមួយម៉ូតូ១គ្រឿងជាបន្តបន្ទាប់ និងបានអូសម៉ូតូនោះជាច្រើនម៉ែត្រថែមទៀត។ប៉ុន្តែជាសំណាងល្អមិនបានបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួសឬក៏ស្លាប់នោះឡើយ ចំណែករថយន្តបង្កនោះ ត្រូវបានប្រជាពលរដ្ឋផ្ទុះកំហឹង នាំគ្នាព្រួតវាយបណ្ដាលឲ្យរងការខូចខាតស្ទើរតែទាំងស្រុង។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរខាងលើនោះបានកើតឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវវ៉េងស្រេង ត្រង់ចំណុចជិតភ្លើងស្តុបកែងផ្លូវទួលពង្រ ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តបង្កម៉ាកកាមរីគូទប៉ោងពណ៏ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2R-5128
បើកបរដោយបុរសម្នាក់ដែលជាជាងជួសជុលរថយន្ត នៅយានដ្ឋានមួយស្ថិតនៅតាមផ្លូវវ៉េងស្រេងនោះដែរ
ហើយនៅមុនពេលកើតហេតុ ជាងជួសជុលរថយន្តម្នាក់ បានបើកសាកល្បងមើលបន្ទាប់ពីការជួសជុលរួច។ ដោយបានបើកបរធ្វើដំណើរក្នុងទិសដៅ ពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុករះពីក្រោយរថយន្តម៉ាកកាមរីបាឡែន១គ្រឿងពណ៏ស្ករពាក់ស្លាកលេខភ្នំពេញ2Q-6133បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។បន្ទាប់មកអ្នកបើកបររថយន្តនេះមិនបានឈប់ទេ បានបើករ៉ឺយែថយក្រោយបន្តិចរួចបានបើករត់ទៅមុខបន្តទៀត ហើយខណៈពេលទៅដល់ត្រង់ចំណុចមុខសួនឧស្សាហ៍កម្មកាណាឌីយ៉ា ចម្ងាយប្រមាណ២០០ម៉ែត្រពីកន្លែងកើតហេតុ បានជ្រុទៅបុករថយន្តម៉ាកកាមរីបាឡែន១គ្រឿងផ្សេងទៀតមិនចាំស្លាកលេខ បណ្ដាលឲ្យរងការខូចខាតទៀត។

ប្រភពដដែលបានបន្តថា ប៉ុណ្ណឹងហើយរថយន្តបង្កនៅតែមិនព្រមឈប់ទៀត បានព្យាយាមបើកររត់បន្តទៀត និងបានរេចង្កូតជ្រុលទៅខងឆ្វេងដៃបញ្រ្ចាស់ទិសចរាចរ រួចក៏បានជ្រុលទៅបុកម៉ូតូ១គ្រឿង ដែលបើកបរដោយស្រ្តីម្នាក់ក្នុងទិសដីច្រាស់គ្នា បណ្ដាលឲ្យម៉ូតូជាប់ក្រោមពោះរថយន្តអូសជាច្រើនម៉ែត្រ ប៉ុន្តែពេលនោះសំណាងខ្លាំងណាស់ដែលស្រ្តីអ្នកជិះម៉ូតូខ្ទាតចេញពីម៉ូតូទើប មិនត្រូវបានរថយន្តកិនបណ្ដាលឲ្យស្លាប់ឬរងរបួសឡើយ។ក្រោយមកអ្នកបើកបររថយន្តនេះបានចុះរត់គេចខ្លួនបាត់ពេលនោះប្រជាពលរដ្ឋបាន
នាំគ្នាចូលទៅវាយបំផ្លាញរថយន្តបង្ក បណ្ដាលឲ្យរងការខូចខាតស្ទើរតែទាំងស្រុង បន្ទាប់មកកម្លាំងនគរបាល ប៉ុស្ដិ៍ចោមចៅ២និងនគរបាលចរាចរខណ្ឌពោធិ៍សែនជ័យចុះទៅដល់សម្រួលចរាចរមិនឲ្យមានការកកស្ទះរួចបានរាយការទៅកាន់នគរបាលការិយាល័យចរាចរផ្លូវគោនៃស្នងការដ្ឋានរាជធានីភ្នំពេញ ចុះទៅធ្វើការវាស់វែងនិងនាំយករថយន្តទាំងនោះទៅរក្សាទុករង់ចាំការដោះស្រាយគ្នាតាមច្បាប់៕​វាសនា​សែន​ជ័យ​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here