ជិះ​ម៉ូតូ​បុក​ជាមួយ​រថយន្ត​ជ្រុល​ទៅ​ចូល​រថយន្ត​មួយ​គ្រឿង​ទៀត​បណ្ដាល​អោយ​ស្លាប់​យ៉ាង​អាណោចអាធម៌​

 

 

 

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបណ្ដាលអោយបុរសម្នាក់ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុភ្លាមៗ ។​ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីល្ងាចថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០១៧ ស្ថិតនៅភូមិកណ្ដៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បុរសរងគ្រោះមានឈ្មោះ ខុន រ៉ាយុទ្ធអាយុ២៤មុខរបរជួសជុលម៉ូតូ ស្នាក់នៅភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដមួួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌សលាយ​ខ្មៅ ដែលពាក់ស្លាកលេខ3D-313 បើកបរដោយបុរសម្នាក់ដោយមិនស្គាល់អត្ដសញ្ញាក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ស្រាប់តែដល់ចំណុចផ្លូវកោងក៏បុកជាមួយនិងម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ដែលពាក់ស្លាកលេខ1DG-8498 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពីជើងទៅត្បូងក្នុងល្បឿនលឿនដូចគ្នាក៏ជ្រុលទៅបុកជាមួយរថយន្ដបណ្ដាលអោយចូលក្រោមរថយន្ដស្លាប់យ៉ាងអាណោចអាធម៌នៅកន្លែងកើតហេតុតែម្ដង ។ ដោយឡែកតៃកុងរថយន្ដបានចុះពីលើរថយន្ដរត់គេចខ្លួនបាត់សម្រោលដែលបន្សល់ទុករថយន្ដនៅកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ជួយសម្រួលចរាចរណ៍និងទាក់ទងទៅសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីចុះមកធ្វើការវាស់វែងនិងអូសទាំងរថយន្ដម៉ូតូទៅរក្សាទុកដោះស្រា យគ្នាពេលក្រោយ ។ ចំណែកសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕​បញ្ញា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *