ផឹកសុី​ចាញ់បោកមិត្តភ័ក្តខ្វះលុយអោយគេយកម៉ូតូបញ្ចាំ ត្រូវមិត្តភ័ក្តម្នាក់ទៀតលួចយកក្រដាស់បញ្ចាំទៅលោះយកម៉ូតូបាត់

 

 

 

ភ្នំពេញ​៖​នារីវ័យក្មេងស្រស់ស្អាត់មិនចាញ់តារាម្នាក់ ត្រូវមិតភ័ក្តបបួលទៅផឹកសុី​ ហើយអ្នក​ដែលថានឹងចេញលុយបានគេចខ្លួនបាត់នៅតែមិត្តមួយចំនួនដែលមិនមានលុយ ខណៈ​នោះ​រូបនាងចេញលុយអោយថ្លៃផឹកសុី​ តែលុយមិនគ្រប់ បានយកម៉ូតូយកទៅបញ្ចាំ បន្ទាប់មកត្រូវមិត្ត២នាក់ទៀត បានលួចកាបូបនឹងសំភារះមួយចំនួនព្រមទាំក្រដាស់បញ្ចាំម៉ូតូហើយទៅលោះម៉ូតូយកទៅបាត់។ហេតុការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើល កាលវេលាម៉ោង ៥នឹង៣០នាទីល្ងាច ថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ ២០១៧ នៅបន្ទប់ជួលជនរងគ្រោះ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។​

នារីរងគ្រោះឈ្មោះ បៀន ស្រីនាង ហៅអាលីងភេទស្រីអាយុ ១៧ឆ្នាំ មុខរបរនារីបំរើខារ៉ាអូខេ ម៉ូឌែលសុី​ធី ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិលេខ៣ ជិតរង្វង់មូលចោមចៅ មានស្រុកកំណើត នៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្តាល សព្វថ្ងៃស្នាក់នៅភូមិ ព្រៃជីសាក់សង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ។ចំណែកជនសង្ស័យមាន២នាក់ទី១-ឈ្មោះ អាតូច ភេទប្រុសអាយុ២៥ឆ្នាំ ទី២-ឈ្មោះអាពៅទាំ២នាក់ ត្រូវពូនឹងក្មួយ។​
សំភារះបាត់បង់រួមមាន ៖
– ម៉ូតូម៉ាក់ធូ​ដេ​ ពណ៌​ផ្កាឈូកមួយគ្រឿង ដែលមិនទាន់មានស្លាក់លេខ
– ទូរស័ព្ទម៉ាក់ អាយហ្វូន 5sមួយគ្រឿង
– កាបូបស្ពាយសំបុតទិញលក់នឹងក្រដាស់បញ្ចាំ សំបុត្របញ្ជាក់ទីលំនៅ នឹងសៀវភៅស្នាក់នៅ​។​

តាមប្រភពព័ត៌មាន​ពី​នារី​រង​គ្រោះ​បាន​អោយ​ដឹង​ថា នៅមុនពេលកើតហេតុនៅថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០១៧ រូបនាង ត្រូវមិត្តភ័ក្តឈ្មោះ តូចនឹងឈ្មោះ ពៅ ដែលត្រូវជា ពូនឹងក្មួយ២នសក់ បានបបួលរូបនាងទៅជួបជុំមិតភ័ក្ត ដោយមិត្តភ័ក្តម្នាក់ទៀត ជានាក់ចេញថ្លៃផឹកសុី​ហើយនាងនឹងជនសង្ស័យ​ទាំង២នាក់ខាងលើ បាននាំគ្នាជិះម៉ូតូម៉ាកធូ​ដេ​មួយគ្រឿងខាងលើ បានទៅផឹកសុី​នៅផ្លូវ២០០៤​(មៃដា)នៅម្តុំ ជិតហាងខារ៉ាអូខេ កូនប្រសាស្រី ។​បន្ទាប់មកនាងបានទៅដល់ មានមិត្តភ័ក្ត៣នាក់ទៀត ដែលកំពង់រងចាំផឹកសុី បន្ទាប់មកគេបានហៅ ស្រាបៀមួយកេះ នឹងម្ហូប ក្លែមមួយចំនួន បន្ទាប់មកទៀត ពួកគាត់បានហូបជំជាមួយមិត្តភ័ក្តដោយសប្បាយ លុះកំពង់តែហូបៗ មិត្តម្នាក់ដែលថាចេញលុយ​បានចេញទៅក្រៅបាត់ហើយមិត្តផ្សេងទៀតបានមកផឹកសុី​ជាបន្តបន្ទាប់សុតតែមិត្តភ័ក្តឈ្មោះតូចនឹងឈ្មោះពៅ។លុះកំពង់ផឹកសុីរួច​ឈ្មោះតូច បានយកកាបូបនាងស្ពាយ លេងហើយនាងមិនចាប់អារមណ៍ រហូត​នៅពេលគិតលុយ មិត្តភ័ក្តដែលនៅហូបខាងលើ សុទ្ធតែមិនមានលុយ មានតែតិចទួច ហើយនាងក៏បានយកលុយអោយថ្លៃផឹកសុីខាងលើ ពេល​នោះ​ខ្វះលុយចំនួន១៥ដុល្លារ៍ មិត្តភ័ក្តឈ្មោះតូចនឹងឈ្មោះពៅ បាននិយាយថា មានតែម៉ូតូ ស្រីនាងទេ សិនទេ ហើយបាននាំគ្នា២នាក់ឈ្មោះតូច ខាងលើ បាននាំគ្នាទៅបញ្ចាំម៉ូតូ ដើម្បីយកទៅសងថ្លៃផឹក​សុី​ខាងលើ។​លុះនៅថ្ងៃទី៦នៅពេលព្រឹក មិនចាំម៉ោង ឈ្មោះ តូចត្រូវជាពូ ឈ្មោះពៅ បានទៅហៅក្មួយ នៅក្នុងបន្ទប់ខាងលើ ថាទៅបើលុយ​នៅម្តុំវត្តអង្គតា​មិញ បាត់ទៅ ហើយនាងមិនបាចាប់អារមណ៍ដេកបាត់ទៅ។​ក្រោយ​ពី​កើតហេតុខាងលើ នាងបានងើបពីដេក បានរៀបចំខ្លួន​ទៅធ្វើការ​ស្រាប់តែរកកាបូបមិនឃើញហើយមានការសង្ស័យក៏​ដើរ​ចេញទៅមើលជិតបន្ទប់ជួល ស្រាប់តែឃើញ ឈ្មោះពៅ ដែលត្រូវជាក្មួយ ហើយនាងបានសួររកឈ្មោះតូច ប៉ុន្តែក្មួយខាងលើបានឆ្លើយថា មិនឃើញពូនៅទេ គាត់មិន​ដឹងនៅឯណា បន្ទាប់មកស្រាប់តែ ឃើញជនសង្ស័យត្រូវ​ជា ពូខាងលើ នៅជិតខាងក្រោយ ម្នាក់ដែលត្រូវជាក្មួយ បានស្ពាយកាបូបនាងជិះម៉ូតូគេចខ្លួនបាត់​។​បន្ទាប់មកទៀតនាងបានជិះម៉ូតូឌុបមកមើលម៉ូតូកន្លែងបញ្ចាំ ត្រូវនាក់ម្ចាស់កន្លែងបញ្ចាំខាងលើបាននិយាយថា ម៉ូតូត្រូវ បុរសម្នាក់ដែលមកជាមួយនាងលោះម៉ូតូបាត់ហើយ ហើយនាងសួរចុះឯកសា បញ្ចាំម៉ូតូខាងលើ ក៏ត្រូវអោយបុរសខាងលើអស់ដែរ។
ក្រោយពេលកើតហេតុជនរងគ្រោះខាលើ បានមកដាក់ពាក់បណ្តឹងនៅប៉ុសិ៍្តនគរបាលចោមចៅ៣អោយជួយតាមចាប់ជនសង្ស័យមក​ផ្ដន្ទាទោស​តាម​ច្បាប់​៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *