ព្រះវិហារៈ សែនសាហាវណាស់ដែលបុរសវ័យចំណាស់ម្នាក់ បានទាញកាំបិតកាប់សម្លាប់ស្រី្តម្នាក់ជាប្រពន្ធបស់គេ បណ្តាលឲ្យដេកស្លាប់ក្នុងថ្លុកឈាមដោយសារសុំរួមភេទមិនបាន គ្រាដែលប្តីស្រី្តមិននៅផ្ទះ។
ហេតការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅលើផ្ទះជនរងគ្រោះភូមិរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារហើយនៅរសៀលថ្ងៃដដែល ទើបសមត្ថកិច្ចចាប់ខ្លួនបុរសនេះបាន។
ជនដៃដល់ឈ្មោះ គង់ ធី ហៅ អ៊ឹម ធី ភេទប្រុស អាយ៥១ឆ្នាំ មុខរបរធ្វើស្រែ បច្ចុប្បន្នរស់នៅភូមិ ឃុំកើតហេតុខាងលើ ។ ចំណែកស្រ្តីរងគ្រោះឈ្មោះ យ៉ាន ចិន្ថា ហៅឌូ អាយុ៣០ឆ្នាំ មុខរបរមេផ្ទះស្នាក់នៅភូមិឃុំជាមួយគ្នា។
ក្រោយឃើញឃាត់ខ្លួន ជនសង្ស័យបានសារភាពថា នៅយប់កើតហេតុ រូបគេបានផឹកស្រាស្រវឹង ហើយមានអារម្មណ៍ចង់រួមភេទ ក៏ឡើងទៅលើផ្ទះស្រ្តីរងគ្រោះ ខណៈប្តីស្ត្រីជនរងគ្រោះមិននៅ ដើម្បីសុំនាងរួមភេទ តែមិនព្រម ហើយស្ត្រីរងគ្រោះស្រែកហៅអ្នកជិតខាងឲ្យជួយ រូបនាង ធ្វើឲ្យជនដៃដល់ខឹង ខឹងក៏ស្ទុះទៅទាញយកកាំបិតមកកាប់មកលើស្រ្តីរងគ្រោះស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មតែម្តង។
បច្ចុប្បន្នជនដៃដល់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកឃុំខ្លួនបណ្តោះអាសន្នដើម្បីកសាងសំណុំរឿងចាត់ការបន្ត៕ សំបូរ