



ភ្នំពេញ៖ យុវជន៣នាក់ត្រូវកម្លាំងនគរបាលឃាត់ខ្លួនបន្ទាប់ពីជនរងគ្រោះជាម្ចាស់ម៉ូតូដែលត្រូវចោរភ្ជុងប្លន់យកកាលពីឆ្នាំមុនហើយក៏ប្រទះឃើញនៅតាមផ្លូវឧញ៉ាម៉ុងរិទ្ធី។ ការឃាត់ខ្លួនយុវជនទាំង៣នាក់ខាងលើនេះនៅវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចមុខបុរីជិបម៉ុងឡែនតាមបណ្តោយផ្លូវផ្លូវឧញ្ញ៉ាម៉ុងរិទ្ធី ក្នុងភូមិបាយាប សង្កាត់ភភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។
តាមប្រភពព័ត៌មានពីលោកវរសេនីយ៍ឯក ម៉ក់ ហុងអធិការខណ្ឌសែនសុខបានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ខាងលើនោះ ទី១/មានឈ្មោះ រិន ឈៀង ភេទប្រុសអាយុ២៣មុខរបរជាងឈើ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់អូបែកក្អម ខណ្ឌសែនសុខនិងមានស្រុកកំណើត ភូមិរមាស ឃុំគោកចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ទី២/ឈ្មោះ អឿន ចរណៃ ភេទប្រុសអាយុ២៣ឆ្នាំមុរបរជាងឈើ ស្នាក់នៅរោងសិប្បកម្ម ភូមិភ្នំពេញថ្មី សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខមានស្រុកកំណើត ភូមិត្រពាំងចំបក់ ឃុំលង្វាក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ទី៣/ឈ្មោះ ម៉េង រតនា ភេទប្រុសអាយុ២៧ឆ្នាំមុខរបរជាងឈើ ស្នាក់នៅរោងសិប្បកម្ម ភូមិភ្នំពេញថ្មី មានស្រុកកំណើតភូមិរមាស ឃុំគោកចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ចំណែកដើមបណ្តឹងជាម្ចាស់ម៉ូតូដែលត្រូវចោរប្លន់កាលពីឆ្នាំមុននោះមានឈ្មោះ ឆុង សុីណា ភេទប្រុសអាយុ២៦ឆ្នាំមុខរបររត់ម៉ូតូឌុបស្នាក់នៅបន្ទបជួលភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ និងមានស្រុកកណើតភូមិត្បែង ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀងក៏បានរៀបរាប់ប្រាប់កម្លាំងនគរបាលថា៖ កាលពីឆ្នាំ២០១៥រូបគាត់បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ព័ណខ្មែពាក់ស្លាកលេខភ្នំពេញ1CS.2016 ចេញពីផ្ទះជួលទៅរត់ឌុបហើយនៅវេលាម៉ោង៦និង៣០នាទីព្រឹកក៍ជួបនិងជនសង្ស័យម្នាក់ហៅអោយគាត់ឌុបពីម្តុំមុខមន្ទីពេទ្យសែនសុខ(IU)ទៅសង្កាត់សំរោងក្រោមស្រាប់តែទៅដល់កក្បែប៉ុស្តិ៍សំរោងក្រោមជនសង្ស័យបានដកកាំភ្លើងភ្ជង់ប្លន់យកទៅបាត់។លុះមកដល់ថ្ងៃកើតហេតុជនរងគ្រោះបានឃើញម៉ូតូរបស់ខ្លួនត្រូវជនសង្ស័យកំពង់ជិះឌុបគ្នាតាមផ្លូវខាងលើក៏ប្តឹងកម្លាំងនគរបាលឃាត់ខ្លួនតែម្តង។ដោយឡែកតាមសម្តីរបស់ឈ្មោះ រិន ឈៀង បានបញ្ជាក់ប្រាប់កម្លាំងនគរបាលថា៖ ម៉ូតូដែលរងការចោទប្រកាន់នេះគឺឱពុករបស់ខ្លួនបានទិញពីអ្នកស្គាល់គ្នានៅខេត្តព្រៃវែងតាំងពីអំឡុងឆ្នាំ២០១៥មកម្លេះទុកអោយកូនជិះធ្វើការ លុះមកដល់ថ្ងៃទី៦ខែវិច្ឆិកា ឆ្នាំ២០១៧វេលាម៉ោងកើតហេតុខាងលើស្រាប់តែមានបុរសម្នាក់មកអះអាងថាម៉ូតូនេះជារបស់ខ្លួនទៅវិញ។
តាមប្រភពព័ត៌មានពីលោកវរសេនីយ៍ឯក ម៉ក់ ហុងបានបញ្ជាក់ប្រាប់ថា៖ ក្រោយពីឃាត់ខ្លួនយុវជនទាំងនាក់មកសាកសួរនិងត្រួតពិនិត្យនូវឯកសាររបស់ដើមបណ្តឹងរួចឃើញថាម៉ូតូខាងលើមានស្លាកត្រឹមត្រូវតាមឯកសាច្បាប់ដើមរបស់ដើមបណ្តឹងប៉ុន្តែលេខតួ លេខម៉ាសុីនបែជាខុស(ដាក់ជួសលេខ)។
បច្ចុប្បន្ននេះកម្លាំងនគរបាលកំពុងធ្វើការស្រាវជ្រាវលើករណីនេះបន្ថែមទៀត៕វាសនាសែនជ័យ