ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតមានឡើង នៅវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះជួលលេខ២៧ (ហាងកោសជប់ពេញចិត្តផ្លូវលូប្រាំ) ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បន្ទាប់ពីគេដឹងថាមានស្ត្រីម៉ាស្សាម្នាក់ត្រូវបានគេរំលោភរួចសម្លាប់ស្លាប់ក្នុងផ្ទះគ្មានអ្នកណាដឹង ។
ស្រី្តរងគ្រោះមានឈ្មោះ ឆន ធឿន អាយុ៣៣ឆ្នាំ ជាស្រ្តីកោសជប់ ម៉ាស្សាស្នាក់នៅកន្លែងកើតហេតុ» ស្លាប់ទាំងអាក្រាតកាយ ។
សមត្ថកិច្ចអះអាងថាករណីសង្ស័យជាអំពើរំលោភហើយសម្លាប់ចោលហើយកំពុងរង់ចាំខាងសមត្ថកិច្ចកោសល្យវិច័យ ចុះមកពិនិត្យសពសិន ៕ អូន ធួក
