និស្សិត​បុរស​ម្នាក់​ដេកស្លាប់ក្នុងបន្ទប់ជួលសង្ស័យ​គាំង​បេះដូង

 

 

 

ភ្នំពេញ​៖​និស្សិតបុរស​ម្នាក់​បានដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ជួល​សង្ស័យ​គាំង​បេះដូង​បង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលាម៉ោង​១១៖៣០នាទី​ព្រឹក​ថ្ងៃទី​៦ខែ​វិច្ឆិកា​ឆ្នាំ​២០១៧ស្ថិត​នៅក្នុងផ្ទះលេខ៨ បន្ទប់ជួល លេខ២២ ផ្លូវលេខ២៦១ ក្រុមទី១៣ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សាកសព​ជន​រង​គ្រោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ ធីម ចន្ថា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតឆ្នាំទី២ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាបុគ្គលិក ធនាគារ ប្រាសាក់ ស្នាក់នៅបន្ទប់ជួលលេខ២២ ផ្ទះលេខ៨ ផ្លូវ លេខ២៦១ ក្រុមទី១៣ ភូមិ៤ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមការបំភ្លឺអះអាងរបស់ឈ្មោះ​ ខូយ ចាន់ដេត ភេទស្រីអាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ជាអ្នកជួលផ្ទះក្បែរ ផ្ទះរបស់សពបានអះអាងថា​ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ១១:១០នាទីព្រឹក​ខ្លួនកំពុងនៅខាងក្រោម ស្រាប់តែឈ្មោះ ក្រឹម ធីតា ភេទស្រី អាយុប្រហែល២៣ឆ្នាំ ជនជាតិខ្មែរ ជាអ្នកជួលបន្ទប់លេខ២១ ជាប់បន្ទប់សព បានស្រែកប្រាប់មកខ្លួនថា មានសំលេងទូរស័ព្ទរោទ៍ជាច្រើនដង នៅក្នុងបន្ទប់របស់ឈ្មោះ ធីម ចន្ថា តែគ្មានអ្នកលើក ពេលនោះក៏មានអ្នកជិតខាង មកជួយ មើលហើយគោះបន្ទប់តែគ្មានសូរសំលេងឆ្លើយតប។​ភ្លាមៗនោះអ្នកជិតខាងក៏ជួយគាស់ចំរឹងបង្អួួចពីខាងមុខចូល មកមើលក្នុងបន្ទប់ ក៏ឃើញឈ្មោះ ធី ចន្ថា ដេកនៅលើប៉ៅ អីដែកបត់មាន បែកពពុះមាត់ ពេលនោះខ្លួនស្មានតែនៅរស់ក៏យកក្រូចឆ្មារកាត់រួចយកទៅច្របាច់ចូលដាក់ក្នុងមាត់របស់ឈ្មោះ ធីម ចន្ថា ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ខណៈ​នោះ​ខ្លួន​នឹង​ម្ចាស់ផ្ទះក៏រាយការណ៍ប្រាប់​នគរបាល​មូលដ្ឋានចុះមកពិនិត្យ តែម្ដង។

តាមការអះអាងពីឈ្មោះ ធីម ចន្ធី ភេទ អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក ធនាគារស្ថាបនា ត្រូវជាប្អូនបង្កើតសពបានអះអាងថា បងប្រុសរបស់ខ្លួនឈ្មោះ ធីម ចន្ថា ជួលផ្ទះនៅតែឯង ហើយបងប្រុសខ្លួនធ្លាប់មានជំងឺក្រពះពោះវៀនធម្មតា ។

តាមការពិនិត្យរបស់ការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង លោក ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យ រាជធានីភ្នំពេញបាន​អោយ​ដឹង​ថា ជនរងគ្រោះពិត​ជា​ស្លាប់ដោយសារការគាំងបេះដូងស្លាប់ពិត​ប្រាកដ​មែន​។

បច្ចុប្បន្ន​នេះ​សាក​សពជន​រង​គ្រោះ​ត្រូវ​បានប្រគល់ឲ្យឈ្មោះ ចាន់ ថេត ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ ត្រូវជាពូ យកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិ អង្គរបានទី៨ ឃុំ អង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *