ហាងទទួលបញ្ចាំ សាង ហ្សេង សង្ស័យអត់ច្បាប់ត្រូវគណះបញ្ជាការឯកភាពខណ្ឌសែនសុខចុះត្រួតពិនិត្យនិងបិទអាជីវកម្មបណ្តោះអាសន្ន

0
240

 

 

 

ភ្នំពេញ៖ ហាងទទួលបញ្ចាំមួយកន្លែងមានយីហោ សាង ហ្សេង ត្រូវគណះបញ្ជាការឯកភាពខណ្ឌសែនសុខចុះត្រួតពិនិត្យនិងបិតអាជីវកម្មជាបណ្តោះអាសន្នព្រោះពុំមានច្បាប់អនុញ្ញាត។ កាលពីរសៀលថ្ងៃទី៦ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ០៩តាមបណ្ដោយផ្លូវ១០០៣ភូមិឧកញ៉ាវាំងសង្កាត់ភ្នំពេញថ្មីខណ្ឌ សែនសុខ ។

ប្រតិបត្តិការនេះដឹកនាំកម្លាំងដោយលោក ហោ វាសនា អភិបាលរងខណ្ឌតំណាងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌនិងមានមន្ត្រីប៉ូលិស អាវុធហត្ថខណ្ឌជាច្រើនរូបទៀត។ ការចុះទៅត្រួតពិនិត្យ ចំពោះទីតាំងបើកសេវាកម្មទទួលបញ្ចាំ យីហោ សាង ហ្សេង នេះដោយសង្ស័យពុំមានលិខិតអនុញ្ញាតត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ពោលសង្ស័យគ្មានអាជ្ញាប័ណ្ណ ។

លោក ហោ វាសនា អភិបាលរងខណ្ឌសែនសុខ ដែលដឹកនាំកម្លាំងផ្ទាល់បានប្រាប់ថា៖ នៅរសៀលថ្ងៃទី០៦ ខែវិច្ឆិការ ឆ្នាំ២០១៧នេះថា ប្រតិបត្តិការណ៍នេះ បានធ្វើឡើងបន្ទាប់ពី បញ្ជារបស់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ដែលដាក់ផែនការអភិបាលខណ្ឌទាំង១២ ចុះឆែកឆេរ និងត្រួតពិនិត្យតាមឃ្លាំង និងហាងបញ្ចាំម៉ូតូ និងរថយន្តនៅតាម មូលដ្ឋានរបស់ខ្លួន ដើម្បីចូលរួមចំណែកលុបបំបាត់ និងកាត់បន្ថយបទល្មើសនានា។

ជាមួយគ្នានេះ មន្រ្តីសាលាខណ្ឌ បានបន្តទៀតថា ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យទៅលើទីតាំងបើកសេវាកម្មទទួលបញ្ចាំនេះមានតំណាងម្ចាស់ទីតាំងឈ្មោះ ឃុន ពុទ្ធាវី ភេទស្រី ស្នាក់នៅផ្ទះលេខ០៩តាមបណ្ដោយផ្លូវ១០០៣ភូមិឧកញ៉ាវាំងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

បើទោះបីជាយ៉ាងណា បន្ទាប់ពីប្រតិបត្តិការត្រួតពិនិត្យរបស់កម្លាំងគណៈបញ្ជាការឯកភាពចម្រុះខណ្ឌសែនសុខ លើទីតាំងខាងលើដោយសង្ស័យមិនមានលិខិតអនុញ្ញាត ត្រូវបានលោក ហោ វាសនា អភិបាលរងខណ្ឌ អះអាងថាទីតាំងខាងលើនេះ គឺពិតជាមិនមានច្បាប់ទម្លាប់ត្រឹមត្រូវមែន មិនទាន់មានអាជ្ញាប័ណ្ណ ប៉ុន្តែម្ចាស់បានបញ្ជាក់ថាច្បាប់អោយគេរត់ការហើយតែមិនទាន់បាន។ តែទោះជាយ៉ាងនេះក្តីគណះបញ្ជាការឯកភាពបានផ្អាកអាជីវកម្មទីតាំងនេះជាបណ្តោះអាសន្នសិនរងចាំមានឯកសារគ្រប់គ្រាន់ទើបអោយបន្តរអាជីវកម្មវិញ៕វាសនា​សែន​ជ័យ​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here