ជិះ​ម៉ូតូលឿននៅទីប្រជុំជនទៅ​បុកមនុស្សដើរស្លាប់ត្រូវ​កម្លាំង​នគរបាលឃាត់ខ្លួន

img_7417img_7411

ខេត្តពោធិ៍សាត់៖ យុវជនម្នាក់ត្រូវកម្លាំងនគរបាលឃាត់ខ្លួនរួមទាំងម៉ូតូ ខណៈដែលយុវជនរូបនេះបានបើកបរម៉ូតូក្នុងល្បឿនលឿនដូចហោះនៅក្នុងទីប្រជុំជន ហើយបានបុកមនុស្សកំពុងដើរឆ្លងផ្លូវម្នាក់បណ្ដាលឲ្យភ្លៅនិងដួលបោកក្បាលស្លាប់ភ្លាមៗមួយរំពេចនូវនឹងកន្លែងកើត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវលេខ ១៥៥ ស្ថិតក្នុងភូមិ-ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
តាមប្រភពព័ត៌មានពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1D 1597 បើកបរក្នុងល្បឿនលឿនដូចហោះនៅទីប្រជុំជន ដែលធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៏បានបុកមនុស្សម្នាក់ដែលកំពុងដើរឆ្លងផ្លូវពីជើងទៅត្បូងពេញទំហឹង បណ្ដាលឲ្យបាក់ភ្លៅម្ខាងនិងដួលបោកក្បាលផ្ទប់នឹងថ្នល់ស្លាប់មួយរំពេច។
តាមប្រភពព័ត៌មានខាងលើបន្តថាជនរងគ្រោះ(ស្លាប់)ត្រូវបានគេស្គាល់ឈ្មោះ នូ មុិច ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិសំរោង១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ចំណែកយុវជនបើកម៉ូតូបង្កត្រូវបានគេស្គាល់ឈ្មោះ សុក ផាន់ណា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
តាមប្រភពដដែលបន្តទៀតថា បច្ចុប្បន្ននេះសាកសពជនរងគ្រោះត្រូវបានកម្លាំងនគរបាលស្រុកភ្នំក្រវាញប្រគល់អោយក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ដោយឡែកជនបង្ក(នូ ផាន់ណា)និងវត្ថុតាងម៉ូតូត្រូវបានយកទៅបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ៕សិរសា

 

Leave a Reply

Your email address will not be published. Required fields are marked *