កម្លាំងនគរបាលអន្តរាគម៍សហការជាមួយកំលាំងប៉ុស្តិ៍ចោមចៅប​ង្ក្រាបអ្នកជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ចំនួន៧នាក់នឹងថ្នាំញៀន៥កញ្ចប់

 

 

 

ភ្នំពេញ៖ កម្លាំងនគរបាលអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅបានចុះបង្ក្រាបជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន៧នាក់​ ខណៈ​ដែល​ពួកគេកំពុងសំងំប្រើប្រាស់ក្នុងបន្ទប់ជួល បង្កអោយមានកាភ្ញាក់ផ្អើលកាលវេលាម៉ោង ៩យប់ថ្ងៃទី ៦ខែ វិច្ឆិការ ឆ្នាំ២០១៧ នៅបន្ទប់ជួលមួយកន្លែងស្ថិតនៅ ភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទាំង៧នាក់នោះរួមមាន៖
ទី១-ឈ្មោះ ភឿង ផៃ អាយុ ២៤ឆ្នាំ
ទី២- ឈ្មោះ ជួង ចណ្ណារិទ្ធ អាយុ ១៦ឆ្នាំ
ទី៣-ឈ្មោះ តូ លី អាយុ ៣៩ឆ្នាំ
ទី៤-ឈ្មោះ ហេង រដ្ឋា អាយុ២៨ឆ្នាំ
ទី៥-ឈ្មោះ យូន រស្មី អាយុ ១៨ឆ្នាំ
ទី៦-ឈ្មោះងន ម៉េងលី អាយុ ១៨ឆ្នាំ
ទី៧-ឈ្មោះ នួន ពិសិទ្ធ អាយុ ១៨ឆ្នាំ
និង ដកហូតថ្នាំ ៥កញ្ចប់ និងម៉ូតូចំនួន៣គ្រឿងទី១ម៉ាកឌ្រីមសងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FG-7198ទី២ម៉ាកឌ្រីមពណ៌ខ្មៅដែពាក់ស្លាកលេខភ្នំពេញ 1C-Z7401ទី៣-ម៉ាកលេកពណ៌ខ្មៅលាយក្រហមពាក់ស្លាក លេខភ្នំពេញ BW-5216។​

តាមប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​បានអោយដឹងថា មុននិងឈានដល់ការចុះបង្ក្រាបជនសង្ស័យខាងលើ មានបងប្អូនប្រជាពលរដ្ឋដែល​នៅក្បែរបានរាយការណ៍ថាមានជនសង្ស័យមួយក្រុមកំពុងធ្វើសកម្មភាពចែកចាយនិងប្រើប្រាស់គ្រឿងញុៀននៅចំណុចផ្ទះជួលខាងលើ ទើបលោកវីរសេនីយ៍ឯក យឹមសារ៉ាន់ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ បានបញ្ជាអោយមន្ត្រីក្រោមឱវាទ​ធ្វើការសើបអង្កេតរហូតឈានទៅដល់ចុះឆ្មក់បង្ក្រាបជាក់ស្តែងឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់រួមទាំងថ្នាំញៀនប្រភេទក្រាមថ្លាសចំនួន៥កញ្ចប់តូចនិងម៉ូតូចំនួន៣គ្រឿងភ្លាមផងដែរ។

ក្រោយពីការឃាត់ខ្លួនជនសង្ស័យទាំង៧នាក់រួមទាំងវត្ថុតាងខាងលើត្រូវបានកម្លាំងនគរបាលអន្តរាគមន៍ខណ្ឌ យកទៅសួនាំនៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យរងចាំចាត់ការតាមផ្លូវច្បាប់៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *