






រាជធានីភ្នំពេញ : មានភ្ញៀវជាច្រើននាក់ហើយដែលចូលទៅទទួលទានអាហារនៅភោជនីយ៍ដ្ឋានមួយកន្លែង នៅប្របមាត់ទន្លេមេគង្គ មានយីហោ “ភូមិគ្រឹះទន្លេ ” ស្ថិតក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ បានរិះគន់ម្ចាស់ភោជនីយ៍ដ្ឋាន ក៏ដូចជាបុគ្គលិកក្នុងភោជនីយ៍ដ្ឋាន ពេលភ្ញៀវភ្លេចរបស់មួយភ្លេតគឺបាត់ ហើយសុំវិញមិនអោយឡើយ ។
ជាមួយនឹងបាតុភាពខាងលើនេះ ភ្ញៀវដែលទៅគាំទ្រទទួលទានអាហារនៅទីនោះ រអ៊ូរទាំថា អ្នកខ្លះគាត់ធ្លាប់នាំភ្ញៀវទៅហូបអស់រ៉ាប់រយដុល្លារញឹកញ៉ាប់ណាស់ តែគ្រាន់តែភ្លេចសម្ភារះមួយភ្លេចសោះ បែរជាទៅសុំវិញ ត្រូវបុគ្គលិកឆ្លើយថា មិនបានឃើសោះញ តែធាតុពិត មានសាក្សីច្រើននាក់ណាស់ដែលឃើញថាភ្ញៀវភ្លេចសម្ភារះនៅទីនោះ ហើយបាត់ដោយសារបុគ្គលិកបន្លំយក ។
ជាមួយនឹងបាតុភាពដ៏អាក្រក់បែបនេះ មេការប្រចាំភោជនីយ៍ដ្ឋាន បាននិយាយដោះសារថា បុគ្គលិកគាត់ទាំងអស់ប្រសិនបើយករបស់ភ្ញៀវដែលបានភ្លេច គឺគាត់នឹងបញ្ឈប់ពីការងារភ្លាម ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយបុគ្គលិកដែលគេសង្ស័យថាយកទ្រព្យសម្បត្តិភ្ញៀវបានត្រឹមតែនិយាយដោះសារថា ខ្លួនមិនបានឃើញអ្វីទាំងអស់ រយះពេលដែលភ្ញៀវចេញផុត តែការពិត នេះជាពាក្យដោះសារតែប៉ុណ្ណោះ ។
ជុំវិញបញ្ហានេះ មន្ត្រីអាជ្ញាធរមូលដ្ឋានមួយរូបបានជួយទំនាក់ទំនងសុំរបស់ដែលភ្ញៀវបាត់ពីទីតាំងខាងលើនេះមកវិញ តែទាំងតំណាងម្ចាស់ទីតាំង ក៏ដូចជាបុគ្គលិកបានត្រឹមប្រើពាក្យស្បថស្បែរថាមិនបានឃើញអ្វីទាំងអស់ ។ រីឯម្ចាស់របស់ដែលបានបាត់របស់នៅទីតាំងខាងលើនេះ ហ៊ានស្បថ អោយខ្លួនស្លាប់តៃហោង ប្រសិនបើខ្លួនមិនស្លាប់នៅទីនោះ ហើយក៏ចប់រេឿងជាមួយគ្នាតែម្តងទៅ ។
តែទាំងតំណាងម្ចាស់ទីតាំង ក៏ដូចជាម្ចាស់ទីតាំង និងបុគ្គលិក ប្រមាណជា៣នាក់ មិនហ៊ានស្បត់ធ្ងន់ធ្ងរបែបនេះឡើយ ។គួរបញ្ជាក់ថា របស់ដែលភ្ញៀវបាត់ខាងលើនេះ មិនមែនជារបស់សម្ខាន់អ្វីឡើយ ប៉ុន្តែវាជាទម្លាប់មិនល្អ ដែលអ្នករកស៊ីអាជីវកម្ម ហើយភ្ញៀវភ្លេចសម្ភារះបន្តិចបន្តួចមិនរក្សាទុកអោយភ្ញៀវ ដូច្នេះជាហេតុ ធ្វើអោយភ្ញៀវរៀងចាលលែងចង់ទៅទទួលទាននៅទីនោះទៀតហើយ ៕បញ្ញា