បែកថ្នាំដល់កម្រឹតបែជាចងកសម្លាប់ខ្លួន

 

 

ភ្នំពេញ៖ យុវជនវ័យ១៩ឆ្នាំម្នាក់ប្រើប្រាស់ថ្នាំញៀនដល់កម្រឹត ទោះជាជីតាជាអ្នកគ្រប់គ្រងបីបាច់ថែរក្សាររាល់ថ្ងៃក៏លែងស្តាប់ដែរ ទីបំផុតអំណាចនៃគ្រឿងញៀន យុវជនខាងលើបានសម្រេចចិត្តចងកសម្លាប់ខ្លួននៅហ្នឹងមែកឈើទៅវិញ
ហេតុការខាងលើបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦និង ៣០នាទី ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅ ដើមគីនីន មាត់ប្រឡាយ ក្នុងបរិវេណ វាយកូនហ្គោល ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ។
យុវជនរងគ្រោះខាងលើមានឈ្មោះ ហឿន ហ៊ុន  អាយុ១៩ឆ្នាំ អតីតជាសន្តិសុខឯកជន បច្ចុប្បន្នកំពុងបែកថ្នាំ សតិមិនប្រក្រតី រស់នៅ ភូមិត្រពាំងធ្នង់ សំរោងក្រោម ខណ្ឌពោធិសែនជ័យ នៅជាមួយជីតា ឈ្មោះ ស៊ុម សុីណា អាយុ៦៤ឆ្នាំ មុខរបរ បុគ្គលិកកម្មករថែសួន ក្នុងទីលានវាយកូនហ្គោល។ ជនរងគ្រោះ មានម្តាយឈ្មោះ ស៊ុម សុខជា អាយុ៤៥ឆ្នាំ មុខរបរ លក់សាច់ក្លែម នៅផ្សារបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល តែជនរងគ្រោះ តាំងពីកើតដឹងក្តីមក រស់នៅជាមួយជីតា ក្នុងភូមិត្រពាំងធ្នង់រហូត មកដល់បច្ចុប្បន្ន។ ជនរងគ្រោះ មានបងប្អូនបង្កើត២នាក់ ប្រុសទាំង២ ហើយជនរងគ្រោះជាកូនច្បង។
តាមប្រភពពីជីតាឈ្មោះ ស៊ុម សុខជា បានឲ្យដឹងថា គាត់ចិញ្ចឹមបីបាច់ ដល់ធំពេញវ័យ មានមិត្តភ័ក្រដើរហើរសេរី លែងស្តាប់ដំបូន្មាន ប្រើប្រាស់ថ្នាំញៀន លះបង់ចោលការសិក្សា ឃើញគ្មានការងារ ដើរលេងពេក គាត់ក៏បានសុំការងារ យាមនៅ ទីលានវាយកូនហ្គោល ប៉ុន្តែ ជនរងគ្រោះ ដើរសេរីពុំស្តាប់មេកើយ ទើបគេបញ្ឈប់ ច្រើនថ្ងៃ ខែ មកហើយ យកពេលទំនេរដើរលេងជក់ថ្នាំ រហូតមកដល់ ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះបែជាប្រទះឃើញចងកសម្លាប់ខ្លួន លើចុងគីនីនស្លាប់ទៅវិញ។
តាមសន្តិសុខ យាមនៅទីតាំងខាងលើបានឲ្យដឹងថា យុវជនខាងលើអតីតយាមនៅកន្លែងហ្នឹងតែដោយសារ ពុំស្តាប់ការណែនាំមេកើយ ដើរសេរី ប្រើប្រាស់ថ្នាំញៀន និយាយលែងស្តាប់ ទើបក្រុមហ៊ុនបញ្ឈប់យូរ ខែមកហើយ ហើយនៅព្រឹកថ្ងៃទី១៧ នេះពេលដែលមានបុគ្គលិក ធ្វើការងារក្នុងទីលានវាយកូនហ្គោល ឆ្លងកាត់ ក៏ប្រទះឃើញសាកសពចងកលើដើមឈើ ដោយយកខ្សែអង្រឹងចងភ្ជាប់ដើមគីនីន  រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្តមើលតែម្តង។
សាកសពជនរងគ្រោះក្រោយពីសមត្ថកិច្ចជំនាញចុះទៅពិនិត្យ សន្និដ្ឋាន ជនរងគ្រោះ ជិះទូកត្នោត ឆ្លងប្រឡាយទឹក ទៅចងកសម្លាប់ខ្លួន ស្លាប់ដោយខ្លួនឯងពិតប្រាកដមែន ហើយក្រុមគ្រួសារក៏មិនប្តឹងផ្តល់អ្វីដែរ ក្រោយពិនិត្យកោសល្យវិច័យរួច ប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ ៩៨​សែន​ជ័យ​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *