រថយន្តហាយឡែនឌ័រជាប់ហ្គាបោលបុករ៉ម៉កដឹកឈើខ្ទេចមុខខ្លួនឯង

0
228

 

 

 

 

ភ្នំពេញ៖ រថយន្តម៉ាកហាយឡែនឌ័រ១គ្រឿង ខណៈដែលកំពុងបើកបរសុខៗបានជាប់ហ្គា បណ្ដាលឲ្យស្ទុះទៅមុខឆ្លងផ្លូវជ្រុលទៅបុក ម៉ូតូសណ្ដោងរ៉ម៉កដឹកឈើ១គ្រឿងពេញទំហឹង ប៉ុន្តែជាសំណាងល្អមិនបានបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួសឬក៏ស្លាប់នោះ ឡើយ ហើយ៤ថយន្តបង្កនោះបានរងការខូចខាតក្រពឹតមុខនិងបែកចង្កៀងខ្លួនឯងមួយចំហៀង ចំណែករ៉ឺម៉កដឹកឈើបានរងការខូចខាតខ្លះដែរ។ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិ លេខ៣ ត្រង់ចំណុចមុខកងពលតូចលេខ៧០ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AL-7091 បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់។ចំណែកម៉ូតូសណ្ដោងរ៉ឺម៉កដឹកឈើនោះ ម៉ាកស៊ីទីផ្លឹសសេ១០០ពណ៌ក្រហមបើកបរដោយ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណ។ នៅមុនពេលកើតហេតុម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿងខាងលើ បាននើកបរធ្វើដំណើរក្នុងទិសដៅពី ជើងទៅត្បូង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កដែលបើកបរបញ្ច្រាស់ទិសគ្នា ក្នុងល្បឿនយ៉ាងលឿនក្នុង ទិសដៅពីត្បូងទៅជើង រ៉េចង្កូតឆ្លងផ្លូវជ្រុលទៅបុកពេញទំហឹង បណ្ដាលឲ្យធ្លាក់ឈើមកដីរេល ប៉ុន្តែសំណាងល្អខ្លាំងណាស់ ដែលមិនបានបណ្ដាលឲ្យអ្នកបើកបរនិងអ្នកជិះរ៉ឺម៉កដឹកឈើ នោះគ្មាននរណាម្នាក់រងរបួសឡើយ ចំណែករថយន្តបានរងការខូចខាតក្រពឹតមុខ និងបែកចង្កៀងមួយចំហៀងខាងឆ្វេង រីឯរ៉ឺម៉កក៏ បានរងការខូចខាតខ្លះដែរ ហើយក្រោយពេលកើតហេតុភាគីទាំង២បានធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿងនៅកន្លែងកើតហេតុ នោះតែម្ដង៕៩៨ សែនជ័យ

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here