រតនគិរី៖ កម្លាំង នគរបាលប៉ុស្តិ៍ឃុំត្រពាំងច្រែស បានឃាត់ខ្លួនជនសង្ស័យម្នាក់កាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ បន្ទាប់ពីចាប់រំលោភសេពសន្ថវៈលើស្ត្រីមានសតិមិនល្អម្នាក់ នៅចំណុចភូមិ៥ ឃុំត្រពាំងច្រែស ស្រុកកូនមុំ ខេត្តរនគិរី ។
មន្ត្រីនគរបាលប៉ុស្តិ៍ឃុំត្រពាំងច្រែស បានឲ្យដឹងថាស្ត្រីរងគ្រោះឈ្មោះ ធ.វ អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅកន្លែងកើតហេតុខាងលើ (សតិមិនល្អ)។ រីឯជនសង្ស័យឈ្មោះ ធួយ ធឿន អាយុ២១ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិជាមួយស្ត្រីរងគ្រោះដែរ ។នៅមុនពេលកើតហេតុស្ត្រីរងគ្រោះត្រូវបានឪពុកប្រើឲ្យបោកខោអាវម្នាក់ឯង ហើយឪពុកម្តាយបានចេញទៅធ្វើការរកស៊ីនៅខាងក្រៅអស់។ ដោយឃើញឱកាសល្អជនសង្ស័យបានចូលទៅអូសដៃយកទៅ រំលោភសេពសន្ថវៈបានសម្រេចតែម្តង ។
ក្រោយកើតហេតុកូនស្រីជាជនរងគ្រោះបាននិយាយរឿងរ៉ាវប្រាប់ឪពុកម្តាយ ហើយឪពុកម្តាយ ក៏ទូរស័ព្ទប្តឹងទៅ នគរបាលប៉ុស្តិ៍ឃុំត្រពាំងច្រែសឲ្យជួយចាត់ការរឿងនេះ។ ក្រោយ ទទួលពាក្យបណ្តឹងតាមទូរស័ព្ទ ហើយសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ សួរបំភ្លឺព័ត៌មាន។នៅពេលនោះជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់រំលោភនារីរង គ្រោះបានសម្រេចបា្រកដមែន ទើបកសាងសំណុំរឿងនិងនាំជនសង្ស័យមកអធិការដ្ឋាន នគរបាលស្រុកកូនមុំ ដើម្បីបន្តនីតិវិធី។ ៕ សំបូរ
