ឆេះ​ផ្ទះ​លក់ហ្គាស១ខ្នងកណ្ដាល​ទីប្រជុំជនស្រុក​ព្រែក​ប្រសព្វផ្អ់លទាំងថ្ងៃ

ខេត្តក្រចេះ៖ អគ្គិភ័យ​​មួយបានឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ១ខ្នង សង់ពីឈើនៅលើ ខាងក្រោមធ្វើពីឥដ្ឋ នៅ​កណ្ដាល​ទីប្រជុំជនស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ កាលពីរសៀលថ្ងៃសុក្រ​៥រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព-ស ២៥៦១ ត្រូវនឹងថ្ងៃ ៨ ខែធ្នូ ឆ្នាំ២០១៧​​ ​បង្កការភ្ញាក់ផ្អើលមនុស្សម្នា​ចេញទៅជួយពន្លត់ភ្លើងយ៉ាងច្រើន ។

មន្ត្រីនគរបាលស្រុកព្រែកប្រសព្វបានឲ្យដឹងថា ករណី​គ្រោះ​អគ្គិភ័យ​ មាន​រថយន្ដ​ពន្លត់​អគ្គិភ័យ​៣គ្រឿងចេញទៅ​ជួយធ្វើ​អន្ដរាគមន៍បាញ់​ទឹក​ពន្លត់​ផងដែរទើបរលត់ជាស្ថាពរ មិនរាលដាលដល់ផ្ទះអ្នកដទៃ គ្រាដែលភ្លើងបំផ្លាញទាំងស្រុងនៅជាន់លើ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ផ្ទះ​ប្រជាពលរដ្ឋ ដែល​ឆាបឆេះ​នោះ ម្ចាស់ផ្ទះមានមុខ​របរ​លក់​ហ្គាស ហើយការកើតមានអគ្គិភ័យនេះ សង្ស័យបណ្តាលមកពីផ្ទុះហ្គាសតែម្តង ទើបឆេះសន្ធោ សន្ធៅរហ័សយ៉ាងនេះ ។

យ៉ាងណា គេនៅមិនទាន់ដឹងពីចំនួនខូចខាតដោយអគ្គិភ័យនេះមានប៉ុន្មាននៅឡើយទេ គ្រាដែលម្ចាស់ផ្ទះមិននិយាយស្តីក្រៅពីទ្រហោរយំស្តាយផ្ទះនិងទ្រព្យសម្បត្តិនោះ៕ សំបូរ

 

Leave a Reply

Your email address will not be published. Required fields are marked *