ខ្ចីម៉ូតូទៅញាំការមួយយប់ស្អែកឡើងខលលែលើក

 

 

 

ភ្នំពេញ៖ បុរសម្នាក់បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ២ សុំការ​អន្តរាគមន៍ពី​កម្លាំង​នគរបាល។ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃ​១៤រោច​ខែ​មិគសិរ​ឆ្នាំ​រកា​ ​ព​ ស​២៥៦១​ត្រូវ​នឹង​ថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៧ បន្ទាប់ពីបុរសម្នាក់ជាមិត្តភ័ក្ររស់នៅភូមិស្រុកជាមួយគ្នាហើយមករស់នៅក្រុងភ្នំពេញនិងបានខ្ចីម៉ូតូទៅញាំកានៅកោះពេជ្យកាលពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ក្នុងបុរីធូលន ភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ហើយបានទៅបាត់រហូតខលក៏មិនចូល។

ជនសង្ស័យដែលយកម៉ូតូទៅនោះឈ្មោះហុក គាចាន់បូ ភេទប្រុសអាយុ៣១ឆ្នាំ ស្នាក់ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
មានស្រុកកំណើតនៅភូមិព្រៃក្រឡាខាងលិចឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

តាមសម្តីជនរងគ្រោះសុំមិនបញ្ចេញឈ្មោះបានប្រាប់អោយដឹងថា នៅរសៀលថ្ងៃទី៧ជនសង្ស័យបានមកខ្ចីម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១២ ពណ៌​ពាក់ស្លាកលេខភ្នំពេញ1BG 1327 យកទៅញាំការ​គេនៅក្នុងកោះពេជ្យដោយសាតែមនុស្សស្គាល់គ្នាទើបរូបគាត់ព្រមឲ្យខ្ចីនិងប្រគល់សោរ​អោយ។​លុះស្អែកឡើងរូប​គាត់បានតេ​ទូរស័ព្ទទៅជនសង្ស័យដើម្បីអោយយកម៉ូតូមកវិញតែតេទៅចូលដែរ​ ប៉ុន្តែ​មិនលើករហូតមកដល់ថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៧ ទើបរូបគាត់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ២ដើម្បីសុំកាអន្តរាគមន៍ដើម្បីស្រាវជ្រាវចាប់ជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់៕៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *