




ភ្នំពេញ៖ បុរស២នាក់ផឹកស្រាស្រវឹងជិះម៉ូូតូរ៉េចង្កូតពេញផ្លូវហើយបានវ៉ាក់អើជាមួយរថយន្តមួយគ្រឿងទាស់ពាក្យសំដីគ្នាហើយភាគីខាងម៉ូតូក៏ឈប់កាក់រថយន្តហើយបានទាញដុំថ្មមកគប់រថយន្តបណ្តាលអោយបែកកញ្ចក់និងធ្វើអោយព្រូឡានម្នាក់បែកក្បាល ទើបធ្វើអោយជនរងគ្រោះខឹងចុះវាយបណ្តាលអោយរបួសសងខាង។ភ្លាមនោះភាគីខាងម៉ូតូបានរត់មកប្តឹងសមត្ថកិច្ចថាគេប្លន់ម៉ូត។ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃច័ន្ទ១កើតខែបុស្សឆ្នាំរកា ព ស ២៥៦១ត្រូវនឹងថ្ងៃទី១៨ ខែធ្នូឆ្នាំ២០១៧ ស្ថិតនៅមុខផែស្ងួតតេងឡាយ តាមបណ្តោយផ្លូវអូឌឹមកប់ស្រូវ ភូមិអូឌឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះម្ចាស់រថយន្តឈ្មោះម៉ែនសារុន ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបបើកឡានដឹកភេជ្ជះកូកា ស្នាក់នៅ ភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ ចំណែកព្រូឈ្មោះថាគា ភេទប្រុសអាយុ១៨ ឆ្នាំ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅស្រុកបាទីខេត្តតាកែវ។ចំណែកជនដៃដល់ឈ្មោះអ៊ុក កប ភេទប្រុសអាយុ២៨ កម្មកនៅផែស្ងួតតេងឡាយ ស្នាក់នៅបន្ទប់ជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។មានស្រុកកំណើតនៅស្រុកគីរីវង្ស ខេត្តតាកែវនិងម្នាក់ទៀតឈ្មោះគង់ វាសនា ភេទប្រុសអាយុ២៧ឆ្នាំ មុខរបជាមួយគ្នា មានស្រុកកំណើតនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
តាមសម្តីឈ្មោះថា គា ជាអ្នកបើកបររថយន្តបានអោយដឹងថា នៅមុនពេលកើតហេតុរួបគាត់បានបើករថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៍ក្រហមលាយទឹកប្រាក់ ពាក់ស្លាកលេខក្រុងព្រហីហនុ 3A5407 ដឹកភេជ្ជះកូកាកូឡា មកពីម្តុំស្ពានលីយ៉ុងផាត់ធ្វើដំណើរតាមបណ្តោយផ្លូវអូឌឹមកប់ស្រូវក្នុងទិសដៅពីជើងទៅត្បូង ខណះមកដល់ហួសផ្លូវរត់ភ្លើងបន្តិចស្រាប់តែមានបុរស២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស៊េរីឆ្នាំ២០១៥ ពណ៍ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1V2040 ធ្វើដំណើរចេញពីផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកើតហើយបានវ៉ាក់អើជារថយន្ត។
តាមប្រភពដដែលបានបន្តថា ភ្លាមនោះឈ្មោះម៉េន សារុន បានជេទៅលើព្រូថា អាងាប់ជិះស្រួលតិចបុកគេ។បន្ទាប់មកភាគីខាងម៉ូតូស្មានតែជេគាត់ក៏ជិះម៉ូតូតាមជេរហូតមកដល់មុខផែស្ងួតតេងឡាយក៏ឈប់ម៉ូតូកាក់ពីមុខរួចយកដុំថ្មមកគប់រថយន្តបណ្តាលអោយបែកកញ្ចក់រថយន្តមួយចំហៀងនិងបណ្តាលអោយព្រូម្នាក់រងរបួសបែកក្បាល ភ្លាមឈ្មោះ ម៉ែន សារុន ក៏បានចុះពីលើរថយន្តបំណងសម្របសម្រួលតែភាគីខាងម៉ូតូស្ទុះមកវាយទៀតទើបទ្រាំលែងបានក៏តដៃវាយទៅវិញទៅមកបណ្តាលអោយរបួសសងខាង។
បន្ទាប់ពីផ្ទុះហឹង្សារួចភាគីខាងម៉ូតូបានរត់ចោលម៉ូតូមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ៣ ថាមានគេវាយប្លន់ម៉ូតូទាំងថ្ងៃត្រង់ ភ្លាមនោះលោកមេប៉ុស្តិ៍បានដឹកនាំកម្លាំងចុះទៅដល់ចំណុចកើតហេតុសួនាំ តែត្រូវបានភាគីខាងរថយន្តជិះម៉ូតូមកប៉ុស្តិ៍ដើម្បីសុំកាអន្តរាគមន៍ពីសមត្ថកិច្ច។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសម្របសម្រួលភាគីទាំងសងខាងដើម្បីបញ្ចប់រឿងរៀងៗខ្លួន៕៩៨