ព្រឹកនេះមេឃុំ ស៊ាង ចែត បានដោះលែងពីមន្ទីរឃុំឃាំងហើយ

ភ្នំពេញ ៖ នៅវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃទី០៨​ ធ្នូ ២០១៦​ លោក មេឃុំស្រក ស្រុកកំពង់សៀម ​ខេត្តកំពង់ចាម ​មកពីគណបក្សសង្រ្គោះជាតិគឺ​លោក ស៊ាង ចែត បានត្រូវសមត្ថកិច្ចដោះលែង​ចេញពីពន្ឋនាគារព្រៃ.សហើយ​បន្ទាប់ពីព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ​លើកលែងទោស តាមសំណើសម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន​ កាលពីថ្ងៃម្សិលមិញ។

ក្នុងពិធីដោះលែងនេះមាន មន្រ្តីជាន់ខ្ពស់​ និងសមាជិកសមាជិកាគណបក្សសង្រ្គោះជាតិ​ ក៍ដូចជាមន្រ្តីសង្គមស៊ីវិលក៍ទៅ​ទទួលស្វាគមន៍លោក ស៊ាង ចែត ​ដែលជាប់ពន្ឋនាគារពាក់ព័ន្ឋនឹង​បទសូកប៉ាន់សាក្សីក្នុងសំណុំរឿងផ្លូវភេទរវាងលោក​ កឹម សុខា ​និង នាង ខុម ច័ន្ទដារ៉ាទី ​ហៅស្រីមុំ កាលពីកន្លងមក ៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *