យុវវូយ១គូ លង់ទឹកស្លាប់ និងម្នាក់ទៀតកំពុងសង្រ្គោះ

ខេត្តព្រៃវែង៖ យុវវ័យ១គូបានស្លាប់ និងបុរសម្នាក់ទៀតកំពុងសង្គ្រោះបន្ទាន់ ខណៈនាំគ្នាទៅលេងទឹកកម្សាន្ត ក៏ក្លាយជាទុក្ខទៅវិញ ដោយសារលង់ទឹកគ្មានអ្នកណាជួយសង្រ្គោះទាន់។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង១៥នាទី  រសៀលថ្ងៃអាទិត្យ ១១  កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅចំណុចដីដុះក្នុង ភូមិសាមគ្គី ឃុំត្រពាំងស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង  ដែលជាកន្លែងទេសចរណ៍ មួយនៅក្នុងស្រុកពាមជរនេះ ។

សាក្សីបានឲ្យដឹងថា នៅមុនកើតហេតុមានមនុស្សប្រុស២នាក់និងស្រីម្នាក់​បានបបួលគ្នា​មកហែល​ទឹកលេងនៅចំណុចដីដុះ ក្នុង ភូមិសាមគ្គី ឃុំត្រពាំងស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង ហើយខណៈកំពុងហែលទឹកលេងនោះបានលង់ទឹកស្លាប់២នាក់ និងម្នាក់ទៀតកំពុងជួយសង្រ្គោះ នៅមន្ទីពេទ្យបង្អែកស្រុកពាមជរ នៅឡើយ  ។

នគរបាលស្រុកពាមជរបានឲ្យដឹងថា ជនរងគ្រោះរួមមានឈ្មោះ

ទី១-ឈ្មោះ និល សុផានុត ភេទ ប្រុស អាយុ ១៨ឆ្នាំ(ស្លាប់) ទី២-ឈ្មោះ យស់ ចាន់រស្មី ភេទស្រី អាយុ ១៨ឆ្នាំ (ស្លាប់) និងទី៣-ឈ្មោះ លន់ វិចិត្ត ភេទប្រុស  អាយុ ១៨ ឆ្នាំ កំពុងសង្រ្គោះនៅក្នុងមន្ទីរពេទ្យ។

អ្នកទាំងបីនាក់  រស់នៅភូមិតាអុក ឃុំវាលស្បូវ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។ពួកគេ

បាននាំគ្នាមកហែលទឹ​កទន្លេលេង ហើយនៅពេលទឹកនាច ក៏ផុងក្នុងអន្លុងជ្រៅនៃទន្លេ គួបផ្សំជនរងគ្រោះមិនចេះ​ហែលទឹកផងក៏លង់ទឹកតែម្តង គ្រាដែលគ្មានអ្នកណា​ដឹងទៅជួយទាន់ ។

សាកសពជនរងគ្រោះទាំង២នាក់ត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ឲ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានរៀងៗខ្លួន ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *