ចាប់រំលោភស្រី្តម៉ាស្សា មិនបាន អារ.កសម្លាប់ចោល សមត្ថកិច្ចតាមក្របួចឃាតកជាប់

ខេត្តកែបៈ ស្រ្តីម៉ាស្សា ម្នាក់ ត្រូវបានជនមិនស្គាល់មុខចាប់រំលោភ តែមិនបានសម្រេច រួចក៏អារកសម្លាប់ចោល កុំឲ្យបែកការណ៍ នៅបន្ទប់ម៉ាស្សាយីហោ “លីដាម៉ាស្សាខ្មែរ” ស្ថិតនៅ​ផ្សារក្តាម ក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បង្កការភ្ញាក់ផ្អើលកាល​ពីម៉ោង៧និង៥០នាទីយប់ថ្ងៃ អង្គារ ១៣  កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ តែប៉ុន្មានម៉ោងក្រោយមក សមត្ថកិច្ចតាមក្របួចឃាតកជាប់ ។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រុងកែបបានឲ្យដឹងថា នារី​រងគ្រោះឈ្មោះ លុច គាន អាយុ២៧ឆ្នាំ មុខរបរអ្នកម៉ាស្សា មាន​ប្តីឈ្មោះ ប៉ក់ សូនវិបុល អាយុ២៧ឆ្នាំ មុខរបរធ្វើស្រែ មានកូនស្រីម្នាក់ អាយុ៨ខែ។

សមត្ថកិច្ច បន្តថានារីរងគ្រោះត្រូ​វបុរសមិនស្គាល់មុខប៉ុនប៉ងរំលោភតែមិនបានសម្រេច ព្រោះពេលពិនិត្យសាកសពនារីរងគ្រោះ ត្រូវបានជនល្មើស​សម្រាតខោដល់ត្រឹមក្បាលជង្គង់ហើយស្រី្ត​រងគ្រោះកំពុ​ងមានរដូវផង។ ដោយទំនងស្រី្ត​រងគ្រោះមិនព្រមឲ្យជនសង្ស័យរំលោភបាននឹងតដៃផងទើបជនសង្ស័យបានយកកាំបិតមកអារកសម្លាប់​នាង ដើម្បីបំបិទមាត់តែម្តងទៅ ។ បន្ទាប់មកជនដៃដល់ដែលគេមិនទាន់ស្គាល់អត្ត​សញ្ញាណនោះបានគេចខ្លួនបាត់ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានមកដល់ប្រមូលភស្តុតាងផ្សេងៗនៅកន្លែងកើតហេតុ ព្រមទាំង ដាក់កម្លាំងតាមស្រាវជ្រាវវែករកមុខសញ្ញាជនដៃដល់ ដើម្បីចាប់យកមកផ្តន្ទាទោសតាមច្បាប់ ក្នុងនោះសមត្ថកិច្ចក៏បានស្នើសុំធនាគារ ABA ដែលនៅក្បែរនោះ ឲ្យឆែកកាមេរ៉ាទូ ATM ក្រែងអាចថតជាប់មុខសញ្ញាជនល្មើសផងដែរ ។

សាកសពស្រី្តរងគ្រោះ ត្រូវបានសមត្ថកិច្ចជាំនាញប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

យ៉ាងណា បន្ទាប់ពីមានអំពើឃាតកម្មនេះកើតឡើងបានប៉ុន្មានម៉ោងប៉ុណ្ណោះ ឃាតកដៃដល់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកែបនិង ខេត្តកំពតស្រាវជ្រាវដឹងនិងឈាន​ទៅរកឃាត់ខ្លួន​ទាល់តែបាន ។

លោក​ឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទ​មធុ​រិ​ន្ទ​ ស្នងការ​នគរបាលខេត្តកំពត​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ថា​ ជនសង្ស័យ​ម្នាក់​ដែល​មាន​សញ្ជាតិ​អាមេរិក​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញផ្នែក​ព្រហ្មទណ្ឌ​ខេត្ត​សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​កំពត​ ឃាត់ខ្លួន​បានពាក់ព័ន្ធ​ករណី​ឃាតកម្ម​សម្លាប់​នារី​ម៉ាស្សា​ម្នាក់​នៅ​ខេត្ត​កែប ​គ្រាដែលបានធ្វើសកម្មភាព រួច​ទៅសម្ងំលាក់ខ្លួននៅក្រុកកំពត ។

លោក​ឧត្តមសេនីយ៍ទោ​បាន​បន្ត​ថា​ជនសង្ស័យ​ឈ្មោះ​ SANCHEZ​ SHAWN​ DANIEL​ ភេទប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​អា​មេ​រិ​ក​ ​។ ជនជាឃាតករូបនេះនឹងត្រូវប្រគល់​ជូន​នគរបាល​ខេត្ត​កែប​ ដើម្បី​បន្ត​នីតិវិធី​។​

​​ចំណែកលោក​ឧត្តមសេនីយ៍ទោ​ អ៊ី​ង​ សំ​អុល​ ស្នងការ​នគរបាល​ខេត្ត​កែប​បាន​ឲ្យ​ដឹង​ថា​ជន​រង​ជាកូនប្រសាលោក សុខ​ សំអាត​ មានឋានន្តរស័ក្តិ វរសេនីយ៍ទោនិងជា​បញ្ជាការ​រងកងរាជ​អាវុធហត្ថ​ខេត្ត​កែប​ នេះតែម្តង ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *