ចុះ​បង្ក្រាប​បទ​ល្មើស​នេសាទ​ខុស​ច្បាប់អ្នកប្រព្រឹត្តរត់ចោលម៉ូតូ១១គ្រឿងនិងសម្ភារមួយចំនួន

ខេត្តសៀមរាប៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំសែនសុខ និងប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំចន្លាស់​​​ដៃចំណុះ​អធិការដ្ឋាន​នគរបាល​ស្រុកក្រឡាញ់​បានសហកាជាមួយ​កម្លាំង​ប្រជាការ​ពារ​​​ភូមិស្មាច់​និងភូមិ​ដំរីស្លាប់ ​ចុះបង្រ្កាប​បទល្មើស​ជលផល​ឆក់ត្រី​នៅចំណុច​អូរត្រពាំង​ព្រីង ស្ថិតនៅ​ភូមិស្មាច់ ឃុំសែនសុខ ស្រុកក្រឡាញ់​ ខេត្ត​សៀមរាប ធ្វើឲ្យអ្នកប្រព្រឹត្តរត់អស់នៅសល់តែម៉ូតូ និងសម្ភារមួយចំនួនប៉ុណ្ណោះ។

លោកវរសេនីយ៍ឯក ជី បេងជន អធិការ​នគរបាល​ស្រុក​ក្រឡាញ់​បាន​ប្រាប់​ថា ក្នុងក្នុងប្រតិបត្តិការនេះធ្វ់ឲ្យជន​ប្រព្រិត្ត​បទល្មើសបាន​រត់គេច​ខ្លួនបាត់​អស់​ដោយបន្សល់​ទុកនូវ​សម្ភារៈ មួយចំនួនដូចជា ម៉ូតូ​ចំនួន ១១ គ្រឿង អាំងវែរទ័រ​ចំនួន ៥គ្រឿង អាគុយ​ចំនួន ៩គ្រឿងធុន​៤០អំពែ និងដង​សម្រាប់​ឆក់​ត្រីចំនួន ៩ គូ។ ចំពោះ​វត្ថុតាង​ទាំងអស់​នេះសមត្ថកិច្ច​បានយក​មករក្សា​ទុកនៅ​នឹងប៉ុស្តិ៍ដើម្បីទុកជាភស្តុតាង ​។ចំណែក​ជន​សង្ស័យ​សមត្ថកិច្ចនៅ​មិន​ស្គាល់អត្តសញ្ញាណ​ថាពួកគេរស់នៅភូមិ​ណានៅឡើយ​ទេ ដោយកំពុង​តែស្រាវ​ជ្រាវ​បន្ត​និងរង់ចាំ​ការចូល​ខ្លួនរបស់​ជនប្រព្រ​ត្តិល្មើសទាំងនោះមក​ដោះ​ស្រាយតាមច្បាប់៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *