លោក​ឌី រ័ត្នខេមរុណ អញ្ចើញ​​ចុះ​សួរ​សុ​ខ​ទុក្ខ និង នាំ​យក​អំណោយ​ផ្តល់ ជូនក្មេង​តូច​ៗ​ដែល​មាន​ជម្ងឺ​ស្វិត​ដៃ​ជើង

ភ្នំពេញ៖ លោក​ឌី រ័ត្នខេមរុណ អញ្ចើញ​​ចុះ​សួរ​សុ​ខ​ទុក្ខ និង នាំ​យក​អំណោយ​ផ្តល់ ជូនក្មេង​តូច​ៗ​ដែល​មាន​ជម្ងឺ​ស្វិត​ដៃ​ជើង និង ពិការ​ភា​ព នៅ​មជ្ឍ​មណ្ឌល បុរី​ទារក និង កុមារ​ជា​តិ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹង​មាន​ជ័យ​​៣ ខណ្ឌ​មាន​ជ័យ ។ នា​វេលា​រសៀល ថ្ងៃ​ព្រហស្បតិ៍ ១៥ កើត ខែផល្គុណ ឆ្នា រកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ០១ ខែ មិនា ឆ្នាំ ២០១៨ នេះ អនុសាខា​កា​ក​កបាទ​ក្រហម​កម្ពុជា​ប្រចាំ ខណ្ឌមាន​ជ័យ ដឹក​នាំ​ដោយ​លោក ឌី រ័ត្នខេមរុណ អភិបាល​រង​ខណ្ឌ និង ជាប្រធានអនុសា​ខា​កាកកបាទក្រហមកម្ពុជាប្រចាំខណ្ឌ​បា​​ន​ដឹកនាំក្រុមការងារ និងមន្ត្រីសាមាជិក ស​មាជិកាចុះសួរសុខទុក្ខ និង នាំយក​អំ​ណោ​យចែកជូន ក្មេងតូចៗ ដែលជាកុមារ​ពិការស្វិតដៃជើង និង ក្មេងៗដែលមាន​ស​តិ​មិនគ្រប់គ្រាន់ កំពុងរស់នៅក្នុង​មជ្ឍ​ម​ណ្ឌ​ល បុរីទារក និង កុមារ ដែលមានទី​ទាំ​ង​ស្ថិតតាមបណ្តោយផ្លូវដួងងៀប ក្នុងស​ង្កា​​ត់​ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

មជ្ឍមណ្ឌល បុរីទារក និង កុមារជាតិ គឺជា​កន្លែងសម្រាប់មើលថែទាំក្មេងៗ ទាំងការរ​ស់​នៅ ហូបចុក និង ការមើលថែទាំង​ជម្ងឺ​ផ្សេង​ៗ ដល់​កុមារតូច​ៗ ដែលសុទ្ធ​សឹងជា​កុមារ​ដែល​ជា​ក្មេង​អាណាថា បាត់បង់អា​ណា​ព្យាបាល ឬ ពិការភាពស្វិតដៃ​ជើងជា​ដើម ។​ដែលជាទីតាំងទាំង​មូលស្ថិត​ក្រោ​ម​កា​រគ្រប់​គ្រង​របស់ នាយដ្ឋានសុខុមាល​ភា​ពកុមារ នៃអគ្គ នាយកដ្ឋានបច្ចេកទេស​រប​ស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុ​វនីតិ សម្បទា ។

មជ្ឍមណ្ឌល បុរីទារក និង កុមារជាតិ ត្រូវ​បានបង្កើតឡើងក្នុងឆ្នាំ ១៩៨០ ដែលកា​ល​ពីកំឡុង​នោះ​គេ​ហៅ​ថា មជ្ឈមណ្ឌល សង្គ្រោះ​ទារក លុះ​មក​ទល់​នឹង ឆ្នាំ​២០០៨ ទើប​សម្រេច​ប្តូរ​មក​ថា បុរី​ទារក និង កុមារ​ជាតិ ជំនួស​វិញ ។

ឈ្លៀតក្នុងឱកាសនេះ លោក ឌី រ័ត្នខេ​ម​រុ​ណ អភិបាលរងខណ្ឌមានជ័យ និងជា​ប្រ​ធាន​អនុសាខាកាកកបាទ​ក្រហមកម្ពុជា​ប្រ​ចាំ​ខណ្ឌ បាន​មាន​មតិ​សំណេះ​សំណាល និង សួរសុខទុក្ខក្មួយ​ទាំងអស់ដែល​កំពុ​ង​ទទួល​បាន​ការ​មើល​ថែ​ទាំ និង ផ្តល់ភាព​ក​ក់​ក្តៅ ពីសំណាក់ បុរីទារក និង កុមារជាតិ ។

លោក ឌី រ័ត្នខេមរុណ ក៏​បាន​ធ្វើការ​ផ្ដាំផ្ញើ បងប្អូនដែលជាបុគ្គលិក និងជាអ្នកមើល ថែទាំការរស់នៅរបស់ក្មេងៗ អោយចេះមា​នអនាម័យល្អ ក្នុងការហូបស្អាត រស់នៅ​ស្អា​ត ដើម្បីធានាបាននូវ​សុខភាពល្អបរិបូ​រណ៍​ទាំងកុមារតូចៗដែលមានជម្ងឺ និង អ្នកថែទាំ ។ ឆ្លៀតក្នុងឱកាសនេះដែរ លោ​ក ឌី រ័ត្នខេមរុណ ក៏បានផ្តាំផ្ញើក្តីនឹករលឹក និងការសាកសួរសុខទុក្ខពីសំណាក់សម្តេ​ច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រ​ធា​នកាកបាទក្រហមកម្ពុជា ដែលជានិច្ច​កាល​សម្តេចតែងតែបានគិតគូរ និងយកចិ​ត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋាន និង ទូទាំងប្រទេស ដោយ មិនប្រកា​ន់​និន្នាការនយោបាយ ពណ៍សប្បុរ​ឬក៏សា​ស​​នាអ្វី​ឡើយ ពោលគឺទីណាមានការ លំ​បាកទីនោះមានកាកបាទក្រហមកម្ពុជាតែងតែចុះជួយបងប្អូនប្រជាពលរដ្ឋជានិច្ច ។

ក្នុងអំណោយដែលត្រូវផ្តល់ជូនមជ្ឍមណ្ឌល បុរីទារក និង កុមាជាតិ រួមមាន : អង្ករ ១០ប៉ាវ , មី ១៤ កេស , ទឹកសុទ្ធ ២០យួរ , ទឹកត្រី ១០យួរ , ទឹកស៊ីអុីវ ១០យួរ , ភួយចំនួន ៧០ភួយ , ត្រីខ ៥យ៉ួរ , និង ថវិការ ៥០ ម៉ឺនរៀល ៕​បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *