បុរសស្រវឹងស្រាដេកលើផ្លូវរថភ្លើងត្រូវកង់រថភ្លើងកិនបំបែកសាកសពមើលលែងចង់ស្គាល់


ខេត្តតាកែវ៖បុរសម្នាក់​ផឹក​ស៊ី​ស្រវឹង​រហូត​ដល់​បាត់បង់​ស្មារតី​ដេក​តាម​ផ្លូវ​រថភ្លើង​ត្រូវ​រថភ្លើង​កិន​ខ្ទេចខ្ទី​សឹង​តែ​មើល​សាកសព​មិន​ស្គាល់។​ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​​ថ្ងៃទី១៦​ខែ​ធ្នូ​ឆ្នាំ​២០១៦វេលាម៉ោង៤:០០ទៀបភ្លឺ ស្ថិតនៅលើផ្លូវរថភ្លើង ចន្លោះគីឡូម៉ែត្រលេខ ៥៨-៥៩ ស្ថិតក្នុងភូមិក្រាំងរអូក ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើត​គេ​ឃើញ​មានរថយន្តភ្លើងមួយគ្រឿង មិនស្គាល់ស្លាកលេខ បានធ្វើដំណើរពីទិសខាងជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុដែលបានរៀបរាប់ខាងលើ បានកិនបុរសស្រវឹងស្រាដែលដេកនៅលើផ្លូវរថភ្លើង បណ្តាលឲ្យស្លាប់យ៉ាងអណោចអធម៍​ដាច់​សាច់​ជា​កង់​ៗ​នៅ​តាម​ដង​ផ្លូវ​រថភ្លើង​គួរឲ្យ​អោយ​រន្ធត់​ជាពន់ពេក។
ជនរងគ្រោះដែលបាត់បងជីវិតក្នុងករណីនោះមានឈ្មោះ គុជ រស្មី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្រាំងរអូត ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។ ក្រោយពេល​ពី​កើត​ហេតុ​សមត្ថកិច្ចមូល​ដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​កោសល្យវិច័យ​។​បន្ទាប់​ពី​ពិនិត្យសាកសពរួចរាល់ សពពិតជាត្រូវបានរថភ្លើងកិនពិតប្រាកដមែន ។ បច្ចុប្បន្ន​នេះ​សាកសពជន​រងគ្រោះ​ត្រូវបាន​នគរបាល​ស្រុក​សំរោង​ប្រគល់ជូនក្រុមគ្រួសារយក​ទៅ​ធ្វើបុណ្យតាមប្រពៃណី៕​សារ៉េត​

 

Leave a Reply

Your email address will not be published. Required fields are marked *