សាកសពបុរសម្នាក់ត្រូវគេប្រទះឃើញនៅក្នុងប្រឡាយក្បែទំនប់៩៤ស្រុកកណ្ដាលស្ទឹង

ខេត្ត​កណ្ដាល៖សាកសពបុរសម្នាក់ត្រូវបាន​គេ​ប្រទះ​ឃើញ​យកមកផ្លុងចោលនៅក្នុងព្រែកក្បែរទំនប់៩៤ដែលស្ថិតនៅក្នុងភូមិប្រាសាទឃុំព្រែកស្លែងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល ។

តាមប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​ដែល​ចុះ​ទៅ​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណភេទប្រុស អាយុ ចន្លោះ ៣០-៤០ឆ្នាំ​ ពាក់អាវ ស្លៀកខោខៅប៊យជើងវែងពណ៌ខៀវ ។បន្ទាប់​ពី​ប្រទះ​ឃើញ​កម្លាំង​អាជ្ញាធរ​បានបង្កើតគណពកម្មការពិនិត្យរួមមាន៖កម្លាំងជំនាញខេត្ត កម្លាំងជំនាញស្រុក ប៉ុស្តិ៍អាជ្ញាធរមូលរដ្ឋាននិងគ្រូពេទ្យចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យទៅលើសាកសព។

តាមប្រភព​ព័ត៌មានពី​លោក​គ្រូ​ពេទ្យ​ជំនាញ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយ​ដឹង​ថា​ សាក​សព​មានស្នាមបែកនៅលើចិញ្ចើមខាងឆ្វេងទំហំ ៤mx ២m មិនដល់ឆ្អឹង មានស្នាមជាំក្រោមថ្គាម ក្រោមទងត្រចៀកបាក់ឆ្អឹងថ្គាម ផ្នែកខាងឆ្វេង បែកឆ្អឹងក្បាលជង្គង់(បែកអង្គុញ) ខាងស្ដាំ ស្នាមមុតដាច់ស្មើរលើក្បាលជង្គង់ ប៉ះទង្គិចនឹងវត្ថុរឹងមុខមុត​(សង្ស័យកាំបិត) សាកសពមានកំពស់១៦០m កទន់ធម្មតា នៅក្នុងហោប៉ាវអាវ មានប្រាក់ក្រដាស់ប្រាំពាន់១សន្លឹក និងក្រដាស់ប្រាំរយ ៣សន្លឹក។

ការសន្និដ្ឋាន របស់ផ្នែកជំនាញខេត្ត ស្រុក គ្រូពេទ្យពិនិត្យសាកសពជនរងគ្រោះ ស្លាប់ដោយសារករណី ឃាតកម្ម។

តាមការបំភ្លឺរបស់ឈ្មោះម៉ុក ស្រីុន ភេទប្រុស បានឲ្យដឹងថានៅវេលាប្រហែល១២ថ្ងៃត្រង់ថ្ងៃទី២៩.០៥.២០១៨ខ្លួននិងឈ្មោះផន ផាត បានទៅបង់ត្រីនៅចំណុចខាងលើ ពេលទៅដល់ក៏ប្រទះឃើញសាកសពនៅក្នុងប្រឡាយទំនប់៩៤ ភូមិប្រាសាទ ឃុំព្រែកស្លែង រួចរាយការណ៍មកសមត្ថកិច្ច។

ក្រោយពេលពិនិត្យរួចបានប្រគល់សពជូនលោកមេឃុំកប់រង់ចាំ ប្រកាសរកសាច់ញ្ញាតិមកទទួលយក។

សូមបញ្ជាក់​កម្លាំង​នគរបាល​ប្រកាសរកសាច់ញាតិជនរងគ្រោះខាងលើ ប្រសិនបើមានបាត់បង ប្អូន ដូចមានភិនភាគខាងលើ សូមធ្វើការទាក់ទងមក​កម្លាំង អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បី​យក​សាក​សព​យក​ទៅ​ធ្វើបុណ្យតាមប្រពៃណី​នៅ​ឯ​គេហដ្ឋាន​៕សារ៉េត​

Leave a Reply

Your email address will not be published. Required fields are marked *